Shinji Kagawa បានបញ្ជាក់ថាគាត់ចង់ចូលរួមជាមួយក្លិប LaLiga ប៉ុន្តែកីឡាករអន្តរជាតិជប៉ុនបានចាកចេញពីក្រុម Borussia Dortmund ទៅកាន់ក្លឹបយក្សនៅលីកកំពូលតួគី Besiktas មុនពេលទីផ្សារដោះដូរកីឡាករបានបិទនៅថ្ងៃនេះ។ ទីបំផុត Besiktas បានចុះកិច្ចសន្យាខ្ចីជើងកីឡាករ Shinji Kagawa ពី Borussia Dortmund។

ខ្សែប្រយុទ្ធអន្តរជាតិជប៉ុនអតីតកីឡាករក្រុម Man.United រូបនេះបានចូលរួមជាមួយក្រុម Besiktas រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះក្រោយពីមិនសូវបានចូលលេង និងសម្តែងការមិនពេញចិត្តជាមួយគ្រូបង្វឹកក្រុមនាំមុខតារាង Bundesliga រដូវកាល ២០១៨-២០១៩ នេះ។

ក្រោយបញ្ចប់ការប្រកួតព្រឹត្តការណ៏ World Cup ២០១៨ Kagawa ខ្សែបម្រើវ័យ ២៩ឆ្នាំ អតីតខ្សែប្រយុទ្ធក្រុម Cerezo Osaka សម្រេចចិត្តចូលនិវត្តន៏ដើម្បីទុកឪកាស អោយយុវជនជំនាន់ក្រោយបានបង្ហាញសមត្ថភាព។

អត្ថបទ៖ Cambosport
ប្រភព៖ foxsportsasia