គ្រាប់បាល់ពីរគ្រាប់របស់ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអ៊ីតាលី Nicolo Zaniolo បានផ្តល់ឱ្យក្រុម Roma យកឈ្នះលើក្រុមជើងខ្លាំង Porto នៅក្នុងជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គ​១៦ក្រុមចុងក្រោយ។ កីឡាករវ័យក្មេង Zaniola រកបាន ២គ្រាប់អោយក្រុមម្ចាស់ផ្ទះនាំមុខមុននៅនាទីទី៧០, ៧៦ ខណៈ Porto បានរកគ្រាប់បាល់តាមវាយបក១គ្រាប់វិញ ដោយកីឡាករ Adrian Lopez នៅនាទីទី៧៩។

បញ្ចប់ការប្រកយតក្រុម Roma ដែលមានចំណាត់ថ្នាក់ទី៦ នៅក្នុងក្របខ័ណ្ឌ Serie A បានទទួលជ័យជំនះលើក្រុម Porto និងជាការបរាជ័យលើកដំបូងសម្រាប់ក្រុម Porto ក្នុង២៧ ប្រកួតចុងក្រោយ។ Porto ក្រុមម្ចាស់ជើងឯកកំពូលព័រទុយហ្កាល់ ៥លើកចុងក្រោយបានឆ្លងផុតវគ្គជម្រុះតាមពូលមិនដែលចាញ់សោះ ខណៈជើងទី២ ក្រុមនិងត្រូវទទួល Roma ក្នុងនាមជាភ្ញៀវវិញនាថ្ងៃពុធ ទី ៦ ខែមីនា ២០១៩។

អត្ថបទ៖ Cambosport
ប្រភព៖​ bbc