ប្រទេសព័រទុយហ្កាល់៖ ខ្សែ​ការ​ពារអន្តរ​ជាតិ​កុង​ហ្គោ Chancel Mbemba បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ខណៈ​ដែលក្រុម FC Porto បាន​ផ្តួលក្រុម Benfica ក្នុងលទ្ធ​ផល ២-១ កាលពីថ្ងៃ​សៅរ៍ ដើម្បី​ឈ្នះពាន Portuguese Cup ជាលើក​ទី​១៧​។ Mbemba បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​បាល់​ទាំង​២​គ្រាប់​របស់​គេ​នៅ​តង់​ទី​២ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​លេង​នៅ​ក្នុង​កីឡដ្ឋាន​គ្មាន​អ្នក​ទស្សនា​។

Fc Porto | Centenas de adeptos do FC Porto festejam 'dobradinha ...

ការ​ទទួល​ជ័យ​ជម្នះនេះ បាន​ជួយ​ឲ្យ​ក្រុម Porto បំពេញ​ការ​ឈ្នះ​​ទាំង​ពាន​ក្រប​ខ័ណ្ឌលីក និង​ពាន Portuguese Cup ប៉ុន្តែ ពួក​គេ​បាន​ជួប​ការ​ងារ​លំបាក​ៗ​ជាច្រើន​។ ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​កូឡុំ​ប៊ី​របស់​ពួក​គេ Luis Dias បាន​រង​ពិន័យ​កាត​ក្រហម​នៅនាទី ទី​៣៨ ខណៈ​ដែល​លោក​គ្រូបង្វឹក Sergio Conceicao ក៏​ទទួល​បាន​​កាត​ក្រហម​ក្នុង​រយៈពេល​៥នាទី​ក្រោយមក​ទៀតដែរ​។ Mbemba បាន​តែត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ ពី​ការ​ស៊ុត​បាល់​ Free-kick នៅ​នាទី ទី​២​នៃ​តង់​ទី​២ និង​បាន​បន្ថែម​១​​គ្រាប់​​ទៀត​​នៅនាទី ទី​៦០​។ Benfica បាន​កាត់​បន្ថយ​ការ​ដេញតាម​ពី​ក្រោយ​នៅនាទី ទី​៨៤ ពីការ​ស៊ុត​បាល់​ពិន័យ​ប៉េ​ណាល់ទី ខណៈ​ដែល​កីឡាករ Carlos Vinicius គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​​។ ប៉ុន្តែ ក្រុម Porto បាន​បន្ត​ការ​កា​រពារ​យ៉ាង​រឹងមាំ​ដើម្បី​ឈ្នះពាន​របស់​ខ្លួន​តែម្តង​៕

ប្រភពព័ត៌​មាន៖ Channel News Asia