ខ្សែការពារ Sergio Ramos ត្រូវបានចោទប្រកាន់ដោយ UEFA ថាបានបង្កើតកំហុសដោយចេតនាគោលបំណង ទទួល កាត​លឿងក្នុងការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយរបស់ក្រុម Real Madrid ជាមួយ Ajax ។

Ramos បានធ្វើឱ្យ Kasper Dolberg មានបញ្ហានៅនាទីទី ៨៩ កំលុងពេលReal Madrid នាំមុខ ២-១ មានន័យថារូបគេ ត្រូវ ផ្អាក​សម្រាប់ ការប្រកួតជើងទី ២ ប៉ុន្តែប្រសិនក្រុមReal Madridមានឪកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយរូបគេ​និងរួច​ពីបម្រាម​ដោយ ស្វ័យប្រវត្តិ។

UEFA បានបើកការស៊ើបអង្កេតឆ្លើយតបទៅលើកីឡាករអេស្ប៉ាញ​រូបនេះបាននិយាយក្រោយការប្រកួតដោយបាន ប្រាប់អ្នក​យក​ព័ត៌មានថា:វាជារឿងបោកប្រាស់ ប្រសិនបើខ្ញុំនិយាយថាខ្ញុំមិនបង្ខំអោយមានការទទួលកាតលឿង​នោះ ។”

ប៉ុន្តែ​ក្រោយ​មកទៀត អតីតកីឡាករក្រុមSevillaរូបនេះបានបញ្ជាក់សារជាថ្មីថា ខ្ញុំមិនបានសំដៅលើការបង្ខំចិត្តបង្កកំហុស ទេ ជារឿង​ដោយអចេតនា និងប្រកបដោយគ្រោះថ្នាក់។”

សំណុំរឿងករណីនេះនឹងត្រូវធ្វើការដោះស្រាយនៅថ្ងៃទី ២៨ ខែកុម្ភៈ ២០១៩ខាងមុខ។

ប្រភព: BBC