បរទេស៖ Sergio Ramos បាននិយាយថាគាត់នឹងស្ម័គ្រស្លាប់ដោយធ្វើអ្វីៗគ្រប់យ៉ាង សម្រាប់ក្រុម Paris Saint-Germain នៅពេលពួកគេត្រូវជួបជាមួយក្រុម Real Madrid នៅក្របខ័ណ្ឌ Champions League នៅវគ្គ ១៦ ក្រុម​ចុង​ក្រោយ​បន្ទាប់ពីការចាប់ឆ្នោតលើកទី២ ដោយUEFAកាលពីយប់ថ្ងៃច័ន្ទ។

Ramos admits he 'will die for PSG' in Champions League tie against Real  Madrid

ការឆ្លើយតបនេះក្រោយពីខ្សែការពារកណ្តាលសញ្ជាតិអេស្ប៉ាញត្រូវបានបណ្តាញសារពត៌មានសាកសួរអំពីអារម្មណ៍ពិតថាមានភក្តីភាពរបស់គាត់នៅពេលដែលត្រូវត្រៀមមប្រកួតប្រឈមនិងអតីតក្លឹបរបស់គាត់ដែលធ្លាប់ចំណាយពេល១៥ឆ្នាំ និងធ្លាប់ធ្វើជាប្រធានក្រុម នៅទឹកដីSantiago Bernabeu ។ទោះយ៉ាងណាRamos លេង​ចូល​លេងបានតែមួយប្រកួតប៉ុណ្ណោះក្រោយផ្លាស់មកកាន់ទឹកដីParc Des PrincesជាមួយPSG ចំពេលមានរបួស​សាច់​ដុំយ៉ាងយូរ ប៉ុន្តែទោះយ៉ាងណាគាត់ សង្ឃឹមថានឹងមានវត្តមានសម្រាប់ការប្រកួតវគ្គចាញ់ធ្លាក់​ដែលនិង​ត្រូវ​ធ្វើ​ឡើងទាំងពីរប្រកួតនោះ ។

Ramos fires PSG warning shot as La Liga agree €4.9bn TV deal for 2022/23 -  Football Espana

ខ្សែការពារវ័យ ៣៥ ឆ្នាំដ៏មានបទពិសោធន៏រូបនេះគឺជាវីរៈបុរស សម្រាប់ក្រុម Real Madrid ក្រោយជួយអោយ ពួកគេឈ្នះជើងឯកChampion Legue ៤ដង ប៉ុន្តែកិច្ចសន្យារបស់Ramos បាន បានផុតកំណត់​កាល​ពីខែ​មិថុនាកន្លងទៅ ខណៈដែលរូបគេទាមទារបន្តកុងត្រារយៈពេល២ឆ្នាំប៉ុ​​ន្តែត្រូវបានក្លឹប បដិសេធ ទើបធ្វើអោយ​រូប​គេ​សម្រេចចាកចេញទៅកសាងអនាគតថ្មីនៅក្របខណ្ឌ Ligue-១វិញម្តង៕

 

ប្រភពព័ត៍មាន៖ Goal