បរទេស៖ ខ្សែការពារ Sergio Ramos បានប្រាប់អតីតមិត្តរួមក្រុម Real Madrid ជិតស្និទចំនួន៣នាក់ថារូបគេនឹងផ្លាស់ទៅ​ចូល​រួមជា​មួយក្លឹប Paris Saint-Germain នៅរដូវកាលថ្មីខាងមុខនេះ។ អតីតប្រធានក្រុមអធិរាស Real Madrid វ័យ៣៥ឆ្នាំរូបនេះបានសម្រេចចិត្តចាកចេញពីក្លឹបជើងឯក ​Champion League ១៣សម័យមួយនេះ ក្រោយពីបរាជ័យក្នុងការបន្តកិច្ចសន្យាថ្មី។

Sergio Ramos tells Real Madrid teammates his next club | Metro News

ដូច្នេះមានន័យថា Ramos និងត្រូវចាកចេញពីទឹកដី Santiago  Bernabeu  ដែលមានមូលដ្ឋាននៅរដ្ឋធានីអេស្ប៉ាញមួយនេះដោយ​គ្មានតម្លៃខ្លួននៅពេលសុពលភាពកិច្ចសន្យារបស់ខ្លួនឈានដល់ទីបញ្ចប់នៅចុងខែមិថុនានេះ។ ក្រោយទទួល​បានជោគជ័យក្នុងអាជីពរយៈពេល ១៦ ឆ្នាំ ខណៈដែលរូបគេមិនបានជាប់ឈ្មោះសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងព្រឹត្តការណ៍ Euro ២០២០ ដែលកំពុងដំណើរការបានជាង១០ថ្ងៃមកហើយនេះ។

SportMob – AS Roma offered a deal for Sergio Ramos

មានក្លឹបយក្សធំៗនៅលីកកំពូលអឺរ៉ុបចំនួន៣ផ្សេងគ្នាគឺ Man Utd, AC Milan, Chelsea និង PSG សុទ្ធ​សឹងតែមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងកីឡាករវ័យ ៣៥ ឆ្នាំរូបនេះ។ ប្រភពខាងលើបន្តថា Ramos បានព្រមព្រៀងទទួលយកសំណើរពីសំណាក់ក្លឹប PSG រួចរាល់ហើយ និងបានបដិសេធសំណើ​រពី​សំណាក់​​ក្លឹបយក្សអង់គ្លេស២គឺ Man Utd និង Chelsea  ផងដែរ៕

 

ប្រភពព័ត៍មាន៖ Metro