បរទេស៖ ក្លិប Paris St Germain បាន​ចុះ​ហត្ថលេខា​ជាមួយនឹង​ខ្សែ​ការ​ពារ​​ជើង​ចាស់​របស់​អេ​ស្ប៉ាញ Sergio Ramos ដោយ​គ្មានតម្លៃ​ខ្លួន ក្រោយពី​រូប​គេ​បាន​ចាក​ចេញ​ពីក្លិប Real Madrid របស់ក្រប​ខ័ណ្ឌ La Liga​។

Real Madrid, Spain legend Ramos joins PSG on free transfer | Daily Sabah

នេះបើយោង​ទៅ​តាមការ​ប្រកាស​របស់​ក្លិប​ស្ថិត​ក្នុងក្រប​ខ័ណ្ឌ​បារាំ Ligue 1 មួយនេះ កាលពីថ្ងៃព្រហស្បតិ៍​។ Romos បាន​ចាក​ចេញពីក្លិប Real កាលពី​ខែមុន ក្រោយ​ពី​មិន​អាច​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​មួយ ដើម្បី​បន្ត​​នៅ​ឲ្យ​បាន​យូរ​ជាង​១៦ឆ្នាំ ក្នុងរដ្ឋ​ធានី​របស់​អេ​ស្ប៉ាញ​។ រូប​គេ​បាន​ជួយ​​ឲ្យ Real ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Champions League ៤លើក និង​ពាន La Liga ៥លើក​។ ខ្សែ​ការ​ពារ​វ័យ​៣៥ឆ្នាំ ដែល​បាន​ចុះ​កិច្ច​សន្យា​រយៈពេល​២​ឆ្នាំ​​នោះ ចូល​រួម​ជាមួយនឹង PSG ដែល​បាន​បញ្ចប់ក្នុង​ចំណាត់​ថ្នាក់​លេខ​២ កាលពី​រដូវកាល​មុន ពីក្រោយក្រុម​ម្ចាស់​ជើង​ឯក Lille លើ​ងតារាងក្រប​ខ័ណ្ឌ Ligue 1 ខណៈ​ដែលពួកគេ​ក៏​បាន​ធ្លាក់​ចេញពីក្រប​ខ័ណ្ឌ Champions League ត្រឹម​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រោមស្នា​ដៃក្រុម​ Manchester City ផងដែរ​។

Welcome Sergio Ramos! | Paris Saint-Germain

Ramos បាន​ឲ្យដឹងថា៖ «Paris Saint-Germain គឺ​ជាក្លិប​មួយ​ដែល​​បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ជាស្រេច​ដោយខ្លួន​ឯង​ក្នុងកម្រិត​ដ៏ខ្ពស់​បំផុត​។ ខ្ញុំ​ចង់​បន្ត​​អភិវឌ្ឍ និង​ធ្វើ​ឲ្យកាន់​តែល្អ​ប្រសើរ​ឡើង នៅ​ Paris និង​ជួយ​ឲ្យ​ក្រុម​នេះ ឈ្នះពាន​​ជាច្រើន​តាម​ដែល​អាច​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia