ក្រុមអធិរាជស Real Madrid បានរងការបរាជ័យលើកទី២ក្នុងក្របខណ្ឌCopa Del Rey  ក្រោយត្រូវក្រុម អ្នកមាន បុណ្យBarcelonaលត់ ក្នុងលទ្ធផល ៣ទល់នឹង០ នៅឯទឹកដីSantiago Bernabeuសម្រាប់ការប្រកួតជើងទី២ ហើយបញ្ចប់ ក្នុងលទ្ធផលទាំងពីរជើងគឺ៤:១ ក្រោយការប្រកួតជើងទី១នៅកីឡាដ្ឋានCamp  Nouលទ្ធផលស្មើគ្នា១:១។

ជាក់ស្តែងក្តីសង្ឃឹមក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែលត្រូវជួបValencia ប្រែជាខកខានក្រោយត្រូវរបូតគ្រាប់បាល់​រហូត​ដល់ទៅ ២ ខណ:ពួកគេបានរបូតគ្រាប់បាល់រហូតដល់ទៅ ២ គ្រាប់ក្នុងរយ:ពេលត្រឹមតែ ៤ នាទី នៅចន្លោះនាទីទី៦៩ និង៧៣ ។ គួរបញ្ជាក់ថានៅអំឡុងពេលគ្រាប់បាល់ទី ៣ របស់ក្រុម Barcelona ចេញពីការស៊ុតបាល់ពិន័យ១១ម៉ែត្រ របស់​កីឡាករ  Luis Suarez និងជាគ្រាប់បាល់ទី២ក្នុងការប្រកួតនេះ អ្វីដែលមជ្ឈដ្ឋានបាល់ទាត់មានការ ចាប់អារម្មណ៍យ៉ាងខ្លាំង​លើទង្វើមួយ​របស់ខ្សែការពារកណ្តាល Sergio Ramos  ។ កីឡាករអន្តរជាតិអេស្បាញរូបនេះបានប្រើ​សម្លេង​ខ្លាំង​ៗក្រើនរំលឹក មិត្តរួមក្រុមរបស់ខ្លួនដោយពាក្យសម្តីថា :  “ស៊ូឡើងទាំងអស់គ្នា កុំអោយរបូតគ្រាប់បាល់រហូត៦គ្រាប់អី

ទោះបីជាយ៉ាងនេះក្តីគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោកSolari បាននិយាយថាក្រុមបានប្រឹងប្រែងលេង យើង​មាន​​ឪកាស នៅតង់ទី១តែគ្មានសំណាង ហើយការការពារមិនបានល្អជា​មូលហេតុនាំអោយក្រុម​របូតគ្រាប់​បាល់ ។ វាគឺជាការប្រកួត​ប្រជែង​ដ៏ខ្លាំងក្លាជាយូរមកហើយ។

អត្ថបទ: Cambosport