Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • Sergio Ramos ផ្ញើរពាក្យមួយឃ្លាសំខាន់បំផុតសម្រាប់ប្រិយមិត្តគាំទ្រ Real Madrid មុនជំនួប Ajax

    Sergio Ramos បានស្នើសុំជំនួយលើកទឹកចិត្ត ដែលរូបគេគិតថាជាឪសថដ៏សក្តិសិទ្ធិពីសំណាក់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ គឺក្លិបអធិរាជស Real Madrid របស់ខ្លួនក្នុងការបើកទ្វារកីឡាដ្ឋានEstadio Santiago Bernabeu ដើម្បីទទួលស្វាគមន៏ក្រុមភ្ញៀវ Ajax សម្រាប់ការប្រកួតក្របខណ្ឌកំពូលទ្វីបអឺរ៉ុបនៅរាត្រីយប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ មិនា ២០១៩(ម៉ោង៣:00ទៀបភ្លឺម៉ោងនៅប្រទេសកម្ពុជា)។

    ខ្សែការពារកណ្តាលនិងជាប្រធានក្រុមម្ចាស់ជើងឯក Champion League ១៣សម័យមួយនេះ ត្រូវបានផ្អាកសម្រាប់ការប្រកួតខណៈក្រុម Real Madrid យកឈ្នះម្ចាស់ផ្ទះ ២:១។ ប៉ុន្តែក្រោយទទួលបានកាតលឿងសម្រាប់ការប្រកួតជើងទី១ នៅទឹកដីហូឡង់រួចមក កីឡាករអន្តរជាតិអេស្បាញរូបនេះបានចេញសារមួយនៅលើបណ្តាញទំនាក់ទំនងផ្សព្វផ្សាយសង្គមគោលបំណងដើម្បី សុំការគាំទ្រអោយបានពេញទំហឹងដល់កីឡាករទាំងអស់ សម្រាប់ការប្រកួតកាត់សេចក្តីដើម្បីរក ឃើញ៨ក្រុមទៅវគ្គ១/៤ផ្តាច់ព្រ័ត្របន្តទៀត ។

    Ramos កីឡាករដែលទទួលបានកាតក្រហមច្រើនបំផុតក្នុងនាមជាខ្សែការពារឆ្នើមរបស់ក្លឹប បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Tweeter ដោយសង្កត់ធ្ងន់ថាៈយើងត្រូវការការគាំទ្ររបស់អ្នកច្រើនជាងការដែលមិនធ្លាប់មាន! មោទនភាព, បេះដូង, សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions Leagueនាពេលនេះ ។ លោក Ramos បានសរសេរថាក្រុមអ្នកគាំទ្រនិង ប្រមូលផ្ដុំគ្នានៅ Sagrados Corazones វេលាម៉ោង ៧,១៥ យប់ថ្ងៃអង្គារ(ម៉ោងនៅអេស្បាញ)ដើម្បីស្វាគមន៍កីឡាករបស់ពួកគេដែលធ្វើដំណើរតាមរថយន្តក្រុង ។

    អត្ថបទដោយ៖ Cambosport
    ប្រភព៖ sport-english

  • អត្ថបទទាក់ទង