Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • អ្នកគាំទ្រក្លឹបReal Madrid ចង់អោយលោក Perez លាឈប់ពីតួនាទីប្រធានក្លឹប ក្រោយរបូតពាន៣

    យោងតាមគេហទំព័រ Sport-English បានចុះផ្សាយថាៈ ប្រិយមិត្តអ្នកគាំទ្រក្រុមអធិរាជស Real Madrid បានធ្វើការអំពាវនាវឱ្យប្រធានក្លឹបរបស់ពួកគេគឺលោក Florentino Perez លាឈប់ពីតំណែង ខណៈក្រុមម្ចាស់របស់ពួកគេធ្លាក់ចេញពីការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ក្រោមថ្វីជើងក្រុម Ajax មកពីហូឡង់ក្នុងលទ្ធផល ៤:១ សម្រាប់ការប្រកួតជើងទី២ របស់ពួកគេ។

    ក្រុមអ្នកគាំទ្ររបស់ក្លឹប Real Madrid បានស្រែកនៅសម្លេងបន្ទរព្រមគ្នាថាៈ Florentino, dimisión (Florentino លាលែងពីតំណែង) គឺជាចម្រៀងក្នុងចំណោមអ្នកដែលមានវត្តមាននៅខាងក្នុងកីឡាដ្ឋាន Estadio Santiago Bernabeu បានបន្លឺឡើងនៅពេលដែលការប្រកួតនេះបានបញ្ចប់ទៅយ៉ាងខកចិត្តក្នុងទឹកដីខ្លួនឯងសម្រាប់ក្រុមម្ចាស់ជើងឯក Champion League ១៣សម័យមួយនេះ ដែលមិនអាចការពារតំណែងជើងឯកលើកទី៣ រយៈពេល ៥ឆ្នាំចុងក្រោយនេះបាន។

    ទម្រង់លេងរបស់ក្រុម Los Blancos(អធិរាជស) បានធ្លាក់ចុះចាប់តាំងពីដើមសប្តាហ៏មុន បន្ទាប់ពីត្រូវក្រុមបាសេឡូណាទន្លាក់ពួកគេចេញពីពាន Copa del Rey និងបន្តចាញ់ Barcelona ជាលើកទី២ ក្នុងរយៈពេល ១សប្តាហ៏ ហើយបានរុញអោយពួកគេមានគម្លាតរហូត ១២ពិន្ទុពីក្រុមម្ចាស់ជើងឯក La Liga។ ឥឡូវពេលនេះពួកគេបានបាត់បង់ឪកាសការពារពានរង្វាន់កំពូលទ្វីបអឺរ៉ុបមួយទៀត។ អ្វីដែលជាការមើលឃើញនៅកំហុសឆ្គងរបស់ប្រធានក្លឹបលោក Florentino Perez គឺនៅមិនទាន់អាចរកកីឡាករឆ្នើមរូបណាដើម្បីជំនួសកីឡាករ Cristiano Ronaldo ដែលកត្តាមួយនេះបានធ្វើឱ្យគាត់បាត់បង់ការពេញចិត្តក្នុងចំណោមក្រុមអ្នកគាំទ្រ ស្របពេលបេក្ខភាពគ្រូបង្វឹកដែលមានសមត្ថភាពចូលមកដឹកនាំក្លឹបក្រោយពី គ្រូបង្វឹក Zinedine Zidane បានចាកចេញក៏នៅតែមិនទាន់មានពន្លឺជាក្តីសង្ឃឹមនៅឡើយនោះ ។

    គួររំលឹកឡើងវិញថាក្រុម Real Madrid បានបញ្ចប់តំណែងអតីតគ្រូបង្វឹកអេស្បាញលោក Julen Lopetegui ក្រោយពីការបរាជ័យ ៥-១ នៅឯក្លឹប Barcelona កាលពីខែតុលាឆ្នាំមុន ខណៈដែលគ្រូបង្វឹកបច្ចុប្បន្ននិងជាអតីតកីឡាកររបស់ក្លឹបសញ្ជាតិអាហ្សង់ទីនគឺលោក Santiago Solari បច្ចុប្បន្ននេះកៅអីតួនាទីគ្រូបង្វឹករបស់លោកកាន់តែឡើងកំដៅហើយ ក្រោយមិនអាចដឹកនាំក្លឹបទទួលលទ្ធផលល្អ និងរបូតពានរង្វាន់ ៣ អស់ទៅហើយនៅរដូវកាលនេះ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ sport-english

  • អត្ថបទទាក់ទង