យោងគណៈអភិបាលរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានបញ្ជាក់ជាផ្លូវការណ៏ពីការបែងចែកទីតាំង ប្រកួតវគ្គផ្តាច់ព្រ័ត្រ Champion League បន្ទាប់ពីមានកិច្ចប្រជុំមួយនៅរដ្ឋធានី Ljubljana របស់ស្លូវេនៀ កាលពីថ្ងៃអង្គារ ទី២៤ កញ្ញា ២០១៩នេះ។

ទីលាន៣ នោះគឺ ១.Saintpeterburg’s Gazprom Arena របស់ប្រទេសរុស្សីនិង ២. Allianz Arena នៃទីក្រុង Munich របស់អាឡឺម៉ង់និង ៣.Wembley ទីក្រុងឡុងដ៍ចក្រភពអង់គញលេសដែលជាកីឡាដ្ឋាន និងត្រូវរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រយៈពេល ៣ឆ្នាំជាប់ៗគ្នាពោលគឺចាប់ពីឆ្នាំ ២០២១ ដល់ ២០២៣។

១.ទីលាន Gazprom Arena ដែលត្រូវរៀបចំការប្រកួតនៅឆ្នាំ២០២១ មានសមត្ថភាពផ្ទុកអ្នកទស្សនា បានសរុបចំនួន ៦៨,០០០នាក់ និងក្លាយជាកីឡាដ្ឋានទី២ ដែលត្រូវរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្រ ឆ្នាំ២០០៨ រវាងក្រុម Manchester United និង Chelsea នៅឯកីឡដ្ឋាន Luzhniki ក្នុងទីក្រុងមូស្គូ។

២.កីឡាដ្ឋាន Allianz Arena របស់ក្រុម Bayern Munich ដែលមានអ្នកទស្សនា ៧៥០០០ នាក់និងធ្លាប់ ធ្វើជាម្ចាស់ផ្ទះរៀបចំការបវគ្គផ្តាច់ព្រ័ត្រ Champion League នៅពេលដែលក្រុមតោខៀវ Chelsea បានផ្តួលក្រុមយក្ស Bayern Munich ខ្លួនឯងកាលពីឆ្នាំ២០១២។

៣.កីឡាដ្ឋាន Wembley ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតដណ្តើមពានរង្វាន់ Champion League ឆ្នាំ២០២៣ និងជាលើកទី៨ សម្រាប់ការប្រកួតបាល់ទាតពានរង្វាន់កំពូលទ្វីបអឺរ៉ុបបន្ទាប់ពីទីលាននេះធ្លាប់រៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់នេះដែលពីមុនមានឈ្មោះ European Cup នៅឆ្នាំ១៩៦៣ ១៩៦៨ ១៩៧១ ១៩៧១ ១៩៧៨ និង ១៩៩២ មុនពេលកីឡាដ្ឋានជាតិរបស់ប្រទេសអង់គ្លេសនេះត្រូវបានសាងសង់ឡើងវិញនិងរៀបចំ ការប្រកួតក្របខ័ណ្ឌ Champions League កាលពីឆ្នាំ២០១១ និង២០១៣។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង