Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • លីកកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងមិនប្រើពហុកីឡដ្ឋានជាតិ ជាកន្លែងប្រកួតប្រជែង

    សមាជិកទាំង១៤ក្រុម បាននឹងត្រូវធ្វើការប្រកួតប្រជែង នៅលីកកំពូលកម្ពុជា ឆ្នាំ២០១៩នេះ នឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិ ជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតប្រជែង ដូចកាលពីឆ្នាំមុនៗនោះទេ។ នេះបានតាមលោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បាននិយាយក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃពុធនេះ។

    នៅក្នុងសន្និសីទកាសែត ដែលត្រូវបានធ្វើឡើង នៅពហុកីឡដ្ឋានជាតិ កាលពីព្រឹកមិញនេះ លោក ឆាំង ពិសិដ្ឋ៖

    «សម្រាប់ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៩នេះ មាន១៤ក្រុមចូលរួម ប៉ុន្តែកីឡដ្ឋានដែលត្រូវប្រើប្រាស់សម្រាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតរបស់ក្រុមនីមួយៗ មិនប្រើពហុកីឡដ្ឋានជាតិ នោះទេ គឺយើងលើកទឹកចិត្តឲ្យក្លិបទាំងអស់មានកីឡដ្ឋានផ្ទាល់ខ្លួន»។

    បើតាមលោក ឆាំង ពិសិដ្ឋ នៅក្នុងក្លិបទាំង១៤ ដែលត្រូវប្រកួតគ្នា ក្នុងលីកកំពូលកម្ពុជា នៅឆ្នាំនេះ គឺមានកីឡដ្ឋានខ្លួនសម្រាប់រៀបចំការប្រកួតស្ទើរគ្រប់ក្លិបទៅហើយ ដោយក្នុងនោះភ្នំពេញក្រោន ប្រើកីឡដ្ឋាន RSN ក្លិបក្រសួងការពារជាតិ ប្រើកីឡដ្ឋានស្តាតចាស់ ក្លិបអាស៊ីអឺរ៉ុប ប្រើកីឡដ្ឋាន AEU Sport Park ក្លិបវិសាខា ប្រើកីឡដ្ឋានវិសាខា ក្លិបព្រះខ័នរាជស្វាយរៀង ប្រើកីឡដ្ឋានខេត្តស្វាយរៀង ក្លិបអគ្គិសនីកម្ពុជា ប្រើកីឡដ្ឋាន EDC ក្លិបគិរីវង់សុខសែនជ័យ ប្រើកីឡដ្ឋានខេត្តតាកែវ ឯក្លិបអង្គរថាយហ្គឺរ និងសូលទីឡូអង្គរ ប្រើកីឡដ្ឋានខេត្តសៀមរាប។

    ប៉ុន្តែក្លិបចំនួន៣ មានក្លិបណាហ្គាវើល បឹងកេត និងក្លិបខេត្តកំពង់ចាម ដែលបាននឹងកំពុងសាងសង់ទីលានផ្ទាល់ខ្លួន មិនទាន់រួចរាល់នោះ បានប្រើទីលានផ្សេង សម្រាប់ធ្វើជាម្ចាស់ផ្ទះសិន គឺណាហ្គាវើល ប្រើកីឡដ្ឋានស្តាតចាស់ ក្រុមខេត្តកំពង់ចាម ប្រើទីលានវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់ ហើយបឹងកេត សុំលេងក្រៅទឹកដី៣ប្រកួត ខណៈកីឡដ្ឋានរបស់ក្រុមមួយនេះ ដែលកំពុងសាងសង់ មានទីតាំងនៅជាយក្រុងភ្នំពេញនោះ ជិតនឹងរួចរាល់ដែរហើយ៕

    កែសម្រួលដោយ៖ Cambosport

  • អត្ថបទទាក់ទង