យោងតាមប្រភពគណន៏ហ៊្វេកបុកឈ្មោះ Shally D Tounបានបង្ហោះថា៖ ទោះជាយ៉ាងណា ខ្ញុំក៏ជាគ្រូបង្វឹក និងជាកីឡាកមួយដែរ សូមមានយោបល់ខ្លះ! ព្រោះជាជាងផ្តល់ដំណោះស្រាយមួយជូនកីឡាក បែជាព្យាយាមរកការបកស្រាយដែលពុំមានភាពច្បាស់លាស់។ ឈ្មោះថា មេដាយមាសដូចគ្នា តែវិញ្ញាសារខុសគ្នា ខាងក្រសួងអប់រំយុវជននិងកីឡា បានដឹងច្បាស់ពី

ហេតុផលនេះណាស់! សូម្បីតែម៉ូតូសារ៉ែន ១គ្រឿងទៅទទួលក៏គ្មានដែរ។ ក្រសួងថាមិន​ធ្លាប់​ដឹង ពី​សេចក្តីប្រកាស​អន្តរក្រសួង បើចឹងតាមអ្វីដែលកីឡាករនិយាយ ថាឆ្នាំ ២០១៦ ឆ្នាំ២០១៧ គឺពុំមានបញ្ហា ហើយខ្លួនទទួលបានរង្វាន់លើកទឹកចិត្តពេញលេញក្រោយទទួលបានមេដាយមាសរបស់ខ្លួន តើហេតុអ្វីក៏សេចក្តីប្រកាស ហើយ

ក្រសួងមិនដឹង!? ក្រសួងអប់រំគ្រាន់តែនិយាយក៏គ្មានមូលដ្ឋានត្រឹមត្រូវផង គ្មាន៥១វិញ្ញាសារទេ។ បើតាមការសំភាសន៍ live របស់កីឡាករសុភ័ណនោះ។ ហើយតាមរៀបរាប់ គឺវិញ្ញាសារខុសពីអ្វីដែលក្រសួងនិយាយ។

ហើយហេតុអ្វីបានជាមិនពេញលេញសម្រាប់តែកីឡាករកម្ពុជា សំបូរ សុភ័ណ? ចុះប្រទេស៥០ទៀតហេតុអ្វីបានជាពួកគេពេញលេញ? ទង់ជាតិ និងភ្លេងជាតិកម្ពុជាបានបន្លឺឡើងក្រោយពេលកីឡាករសំបូរ សុភ័ណ ត្រូវបានប្រកាសថាជាម្ចាស់មេដាយមាស។ តើសមទេដែល ភ្លេងជាតិ និងទង់ជាតិកម្ពុជាយើង បន្លឺឡើង និង

បក់រវិចលើឆាកអន្តរជាតិ ជាង៥០ប្រទេ អបអរសារទរ ហើយបកស្រាយថាម្ចាស់មេដាយមាសមិនពេញលេញនោះ??? តើក្រសួងអប់រំ និយាយបែបនេះកំពុងលើកតម្កើងជាតិសាសន៍របស់ខ្លួន ឬក៏កំពុងបន្តុះបង្អាប់ជាតិសាសន៍របស់ខ្លួនឯង?

បើសិនជាឯកសារខាងក្រសួងនេះជាការពិត នោះហេតុអ្វីក្រសួងចាំបាច់ប្រើពាក្យថាទាល់តែសុំប្រាក់ឧបត្ថមជាពិសេសទើបបាន១២០លានរៀលធ្វើអ្វី?
ហេតុអ្វីក្រសួងហ៊ានវាយតម្លៃមេដាយមាសពិភពលោកជាលក្ខណះក្នុងស្រុកបន្ថែមលើមេដាយមាសដែលពិភពលោករៀបចំ និង

ផ្តល់ជូនជាសកលរួចហើយនោះ? រឿងច្រឡំគឺពិតជាមាន តែក្នុងឋានះជាក្រសួង មិនគួរប្រើពាក្យថាច្រឡំឡើយលើករណីបែបនេះ ហើយច្រឡំរាប់ឆ្នាំទៀត ព្រោះប្រាក់លើកទឹកចិត្ត ពី១២០លានរៀល មក២០លានរៀល គឺខុសគ្នាឆ្ងាយណាស់។

បើរវល់តែច្រឡំបែបនេះ តើអោយកីឡាករកម្ពុជាយើងទុកចិត្តម្តេចទៅនៅពេលក្រោយៗ? គួរមានគណៈកម្មការចំរុះ និងធានាឲ្យបានយុត្តិធម៌ដល់កីឡាករកម្ពុជា! Sok Sour Stan Angkor Kimhong Angkor Suphorn Sombo៕



ប្រភពពី: Biz Kh