Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • Claudio Ranieri ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម Roma

    Claudio Ranieri ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម Roma ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរូបលោកត្រូវបានក្លឹប Fulham បញ្ចប់តួនាទីជាអ្នកចាត់ការទូទៅរួចមក។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីដែលមានដើមកំណើត នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ បានត្រលប់ទៅកាន់ក្លឹបចាស់របស់គាត់វិញ ដើម្បីដឹកនាំក្រុមជាលើកទីពីរ បន្ទាប់ពី Eusebio Di Francesco ត្រូវបានបណ្តេញចេញក្រោយធ្លាក់ចេញពីការប្រកួតពានរង្វាន់ប្រកួតក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយក្រោមថ្វីជើងក្លឹប Porto។ \

    លោក Ranieri បានចុះហត្ថលេខាលើកិច្ចសន្យាមានសុពលភាពរហូតដល់ខែមិថុនា ២០១៩ ហើយនឹងត្រូវដឹកនាំក្រុម Roma ក្នុងការប្រកួតជាមួយក្រុម Empoli នៅឯកីឡដ្ឋាន Stadio Olimpico នៅល្ងាចថ្ងៃច័ន្ទ។ ការប្រកួតនេះប្រព្រឹត្តទៅរយៈពេល ១១ថ្ងៃបន្ទាប់ពីរូបលោកបានធូរស្បើយអារម្មណ៏តានតឹងនូវភារកិច្ចនៅកីលាដ្ឋាន Craven Cottage របស់ Fulham ក្រោយពីបរាជ័យក្រោមស្នាដៃក្រុម Southampton ដែលបានបន្សល់ទុកនូវភាពស្រពេចស្រពិលនិងត្រូវការ ១០ពិន្ទុដើម្បីងើបចេញទៅរកចំណាត់ថ្នាក់សុវត្ថិភាពនៃក្របខ័ណ្ឌ Premier League រដូវកាល ២០១៨-២០១៩ នេះ។

    ក្រោយចំណាយពេល ១០៦ថ្ងៃជាមួយក្រុម Fulham លោក Ranieri សង្ឃឹមថាការវិលត្រលប់មកវិញជាលើកទី២ នេះនឹងជួយក្លិប Roma មានកៅអី សម្រាប់ការប្រកួតវគ្គជម្រុះក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។ បន្ទាប់ពីបច្ចុប្បន្នក្រុមស្ថិតនៅលេខរៀងទី៥ និងមានគម្លាតបីពិន្ទុពីក្រុមលេខ៤ Inter Milan។

    ក្រោយទទួលបានបានការតែងតាំងជាផ្លូវការណ៏លោក Ranieri បានផ្តល់បទសម្ភាសន៏ថា: មានការរីករាយណាស់ដែលត្រលប់មកផ្ទះវិញ។ Ranieri ធ្លាប់ឈ្នះពាន រង្វាន់ក្របខ័ណ្ឌ Premier League ជាមួយ Leicester ក្នុងឆ្នាំ២០១៦ បានចាប់ផ្តើមអាជីពរបស់គាត់ក្នុងនាមកីឡាករយុវជនរបស់ Roma ក្នុងឆ្នាំ១៩៧៣ ហើយបានវិលត្រឡប់មកកាន់ក្លឹបវិញក្នុងនាមជាអ្នកគ្រប់គ្រងក្រោយរយៈពេល ៣៦ឆ្នាំ។

    គាត់បានដឹកនាំក្លឹបក្នុងក្របខ័ណ្ឌ Serie A រដូវកាល២០០៩-២០១០ ក្រោយខកខានឈ្នះពានកំពូលអ៊ីតាលី បន្ទាប់ពីចាញ់ក្រុមកំពូលតារាង Juventus តែ ២ពិន្ទុប៉ុណ្ណោះ ហើយបានសម្រេចចិត្ត លាលែងពីតំណែងកាលពីខែកុម្ភៈ ឆ្នាំ២០១១ ខណៈ Roma បញ្ចប់រដូវកាលលេខរៀងទី៨ ក្នុងតារាង SerieA នាពេលនោះ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ mirror

  • អត្ថបទទាក់ទង