យោងតាម គេហទំព័របរទេសនិងត្រូវបានFox Sport ដកស្រង់បានឱ្យដឹងថាអតីតគ្រូបង្វឹក​បាល់​ទាត់​អាហ្សង់ទីន Diego Maradona បច្ចុប្បន្ននេះជាឪពុកនៃកូនប្រាំបីនាក់ដែលក្នុងនោះ​គឺម្តាយរបស់ក្មេងជា​ស្រ្តី៦​នាក់​ផ្សេងគ្នា ។ប្រភពបានបន្តថា​​វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីនដែល បានជួយក្រុមឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក​FIFAWorld Cup ១៩៨៦ បានទទួលស្គាល់កូនតូចបីនាក់បានចាប់កំណើតនៅក្នុងប្រទេសគុយបា។

មេធាវីរបស់ម៉ារ៉ាដូណាលោក Matias Morla បានបង្ហើបឱ្យដឹងថាកូនក្តីរបស់លោកគឺMoradona នឹងធ្វើដំណើរ ទៅកាន់ទី​ក្រុងឡាហាវ៉ា​ណរាជធានីប្រទេសគុយបាសម្រាប់ការធ្វើតេស្តរកភស្តុតាងបញ្ជាក់ត្រឹមត្រូវ ដើម្បីទទួលខុស​ត្រូវនិងទទួល   ស្គា​ល់​កូនចៅរបស់ខ្លួននាពេលឆាប់ៗនេះ។ស្ថិតនៅក្នុងវ័យ ៥៨ ឆ្នាំម៉ារ៉ាដូណាបានបដិសេធការចោទប្រកាន់ទំនាក់ទំនង ទៅនិង ក្មេងម្នាក់ជាមួយ អតីតភរិយាមុនគឺនាង Claudia Villafane ប៉ុន្តែក្រោយមកបានទទួល​ស្គាល់​កុមារ​ពីរូបពីនារី​ពីរនាក់​ផ្សេងទៀតផងដែរ ។

ម៉ារ៉ាដូណាធ្លាប់មានកូន២នាក់ជាមួយនឹងប្រពន្ធមុនគឺនាង Villafane Maradona ឈ្មោះ Giannina និង Dalma ។ ក្រោយមកទៀតកុមារ២រូបទៀតគឺDiego Junior និង Jana ត្រូវបានទទួលស្គាល់ដោយគ្រូបង្វឹកបច្ចុប្បន្នរបស់ក្រុមDorados de Sinaloaនៅប្រទេសមិកស៊ិកូបន្ទាប់ពីដោះស្រាយបញ្ហាផ្លូវច្បាប់ជាមួយម្តាយរបស់ពួកគេរៀងៗខ្លួន​។អតីតខ្សែប្រយុទ្ធក្រុម​Napoli ក៏បានទទួលស្គាល់កូនទីប្រាំ ឈ្មោះ Diego Fernando អាយុ ៦ ឆ្នាំដែលជាលទ្ធផល​នៃទំនាក់​ទំនង​របស់​គាត់​ជា​មួយ នាងVeronica Ojedaនាពេលកន្លងមក ។