កីឡាករម៉ន ព្រហ្មម៉ាញ ជាអ្នកប្រដាល់ស្រករក្រោយដែលមានស្នៀតល្អរ ហ័សរហួន វាយខ្លាំង ហើយមានស្នៀតទាត់ កណ្តាប់ដៃ ជង្គង់ កែង របស់គេក៏ល្អថែមទៀត ព្រមទាំងមានតិចនិចប្រកួតក៏ល្អដែរធ្វើអោយការប្រកួតរបស់គេមានលទ្ធផលល្អជានិច្ច ហើយរូបគេនៅក្លឹបការិយាល័យទី៥ កងទ័ពជើងគោក។
អ្នកប្រដាល់ត្រកួល ម៉ន គឺ ម៉ន ព្រហ្មម៉ាញ និងជើងខ្លាំងពូកែនាគវាត់កន្ទុយ ធា នុរាជ ធ្វើឲ្យអ្នកគាំទ្រប្រដាល់នៅសង្វៀនផ្ទាល់សើចសប្បាយរីករាយតាំងពីទឹកទី១រហូតដល់ទឹក៥។ ដោយសារតែការឌឺដងដាក់គ្នា និងបញ្ចេញក្បាច់ប្លែកៗនៅពេលប្រកួតឯខេត្តកំពង់ឆ្នាំងនៃពិធីបុណ្យទន្លេកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ពួកគេទាំងពីរបានធ្វើឲ្យអ្នកទស្សនាបានសប្បាយភ្នែកតែម្ដង រហូតអ្នកខ្លះសំណូមពរឲ្យប្រកួតថែម១ថ្ងៃទៀត។
ពិធីបុណ្យទន្លេលើកទី៥ ដែលធ្វើឡើងនៅក្នុងខេត្តកំពង់ឆ្នាំងលើកនេះមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ២០១៩។ ក្នុងពិធីនេះក៏មានការប្រគំតន្ត្រី តាំងពិពណ៍ផលិតផល និងមានការលេងកីឡា១២ប្រភេទជាការអបអរផងដែរ ហើយក្នុងនោះក៏មានកម្មវិធីប្រដាល់គុនខ្មែរចំនួន២ថ្ងៃផងដែរ៕
ការប្រកួតប្រដាល់សេរីនៅខេ្តតកំពង់ឆ្នាំងក្នុបពិធីបុណ្យទន្លេម៉ន ព្តហ្មម៉ាញ នឹងធា នុរាជ ធ្វើអោយអ្នកគាំទ្រសើចចុកពោះ
អត្ថបទទាក់ទង