អ្នកដឹកនាំនៃក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda ដែលជាជនជាតិជប៉ុន បាននាំអតីតគ្រូរបស់ខ្លួននៅក្លឹប AC Milan ២នាក់ មកជួយ U-23 កម្ពុជា នៅក្នុងការប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

​​​លោក Alfredo Magni វ័យ៥២ឆ្នាំ ដែលជាអតីតគ្រូចាំទីរបស់ក្លឹប AC Milan ( ជាក្លឹបនៃលីគកំពូលអ៊ីតាលី ) ក្នុងអំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ដែលនឹងមកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​នេះត្រូវបានលោក Keisuke Honda​ អោយមកប្រទេសកម្ពុជាយើងដើម្បីមកជួយ U-23 ដើម្បីត្រៀមប្រកួតត​ទល់នឹង​​ ៣ប្រទេស​ ​​ដែលមានដូចជា: ក្រុម U23 អូស្ត្រាលី កូរ៉េខាងត្បូង និង​ឆាយ​នី​ស​តៃប៉ិ​ ក្នុង​វគ្គ​ជម្រុះ AFC​ U23 Championship 2020។

គួរបញ្ជាក់ផងដែរថា: អ្នកចាត់ការទូទៅលោក Keisuke Honda កំពុងប្រកបអាជីពជាមួយក្លឹបនេះផ្ទាល់តែម្ដង ( Honda រួមរស់ជាមួយ AC Milan ពីឆ្នាំ២០១៤-២០១៧ )។​ ដោយឡែកគ្រូមួយរូបទៀតក៏ជាគ្រូអ្នកចាំទីដូចគ្នា មានឈ្មោះថា Giorgio Bianchi វ័យ៤៣ឆ្នាំ ធ្វើការជាមួយក្លឹប AC Milan បាន ១ឆ្នាំផងដែរ កាលពីឆ្នាំ២០១៧ ដែលជាឆ្នាំចុងក្រោយរបស់ Honda ប្រកបអាជីពជាមួយក្លឹបនៅអ៊ីតាលីមួយនេះ។

Honda បាន​ខកខាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​បង់​ក្លា​ដែ​ស និង​ពានរង្វាន់ AFF U22 Championship ពីរលើក​រួចមកហើយ ដោយសារ​ជាប់​ភារកិច្ច​ជាមួយ​ក្លិប Melbourne Victory ហើយពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រចាំពូល H ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅលើវាលស្មៅសិប្បន្មិមិត្តនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕