អត្តពលិករបស់ ONE Championship វី ស្រីខួច បាននិងកំពុងរង់ចាំឱកាសដើម្បីត្រលប់ចូលទ្រុងប្រកួតវិញ ស្រីខួច ដែលជាមិត្តភ័ក្តិជិតស្និទ្ធម្នាក់របស់តារាកំពុងរះរបស់ ONE Championship នៅ ស្រីពៅ បច្ចុប្បន្នកំពុងស្ថិតក្នុងជំរំហ្វឹកហាត់ពេញម៉ោងដើម្បីតំណាងកម្ពុជាក្នុងការប្រកួតអន្តរជាតិមួយនៅប្រទេសថៃ។
មុនត្រលប់ទៅ ONE Championship និងមុនការប្រកួតប្រដាល់របស់នាងមកដល់ ខាងក្រោមនេះជារឿងគួរឱ្យចាប់អារម្មណ៍៣យ៉ាងដែលអ្នកគួរដឹងអំពី ស្រីខួច។ ស្រីខួច ប្រាប់ថា៖ ឥឡូវនេះខ្ញុំកំពុងផ្ដោតលើការប្រកួតនៅប្រទេសថៃក្នុងខែមេសាខាងមុខ។ ខ្ញុំ, ស្រីពៅ និងកីឡាករពីរបីនាក់ផ្សេងទៀតនឹងទៅបោះជំរំហ្វឹកហាត់និងប្រកួតនៅទីនោះ។
ស្រីខួច សម្រួចជំនាញគុនចម្រុះរបស់នាងនៅក្លិប Cambodian Top Team និងហាត់ប្រដាល់ជាប្រចាំនៅស្តាតអូឡាំពិក។ មុននោះ ស្រីខួច ធ្លាប់ហាត់នៅក្លិបសិល្បៈ ហើយនាងនៅតែចាត់ទុកម្ចាស់ក្លិបនេះក្នុងចំណោមកីឡាករអាជីពដែលនាងចូលចិត្តជាងគេ។ សូមបញ្ជាក់ វីរបុរសក្នុងកីឡាប្រយុទ្ធដែលនៅក្នុងចិត្ត ស្រីខួច គឺ ចាន់ រតនា គាត់មានឆន្ទៈខ្លាំងណាស់។ (ក្រៅពីស្ដាប់ចម្រៀង ស្រីខួច ក៏ចូលចិត្តច្រៀងដែរ ដូច នៅ ស្រីពៅ ដែរ)៕
ONE Championship: អត្តពលិក វី ស្រីខួច កំពុងហ្វឹកហាតត្រៀមចូលប្រកួតក្នុងទ្រុងវិញ
អត្ថបទទាក់ទង