នៅក្នុងព្រឹត្តិការណ៍នៃស្ថានីយ៍ទូរទស្សន៍ប៉ុស្តន៍ TV5 Boxing Knock-Out Serie by K-Cement កាលពីយប់ថ្ងៃទី១៦ ខែមីនាកន្លងទៅមាន អ្នកប្រដាល់ជើងខ្លាំង២រូបទៀតហើយដែលប្រជែងបានកៅអីសម្រាប់វគ្គជម្រុះជុំទី២បន្តទៀត ក្នុងនោះអ្នកប្រដាល់ អេ ហនុមាន នឹង ផាន់ សុផាត ។

អ្នកប្រដាល់ អេ ហនុមាន នឹង ផាន់ សុផាត មកពីក្លិបអេភូថងកីឡាបានយកឈ្នះអ្នកប្រដាល់ រិន ដេវីត មកពីក្លិបនាគរាជចតុមុខបានដោយពិន្ទុ តែទៅះជាយ៉ាងណាក៏ដោយហនុមាន ដែលជាបានយកលើឈ្នះ ដេវីត នោះក៏ទ្រោមខ្លួនមិនស្ទើរដែរទេ។

បើធៀប​នឹង​ការ​ប្រកួត​កន្លង​មក គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ​ទើប​ឡើង​កូដ រិ​ន ដា​វីត មាន​ថ្វីដៃ​ល្អ ដោយនៅ​ពេល​គេ​មានឈ្មោះ​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ប៉ុស្តិ៍​លេខ​៥ ប៉ះ​ជាមួយ​កីឡាករ អេ ហនុមាន ដែល​ជា​ជើង​ថ្មី​របស់​លោក អេ ភូ​ថង គឺ​អ្នក​ណា​ៗ​ក៏​ជឿ​ថា គេ​នឹង​ឈ្នះ ហើយ​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​យ៉ាង​ស្រួល​នោះ​ផង​។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ ផាន់ សុផាត មកពីក្លិបពុទ្ធសេរីវង្សបានយកឈ្នះអ្នកប្រដាល់ សំរាំង ភក្ដី របស់ក្លិបព្រៃទទឹងកីឡាបានមុនស្នូរជួងបញ្ចប់ទឹកទី១ ។ ក្នុងជំនួបនេះ សុផាត បានទាត់ ភក្ដី ឲ្យខូចជើងស្ដាំនៅមុនស្នូរជួងបញ្ចប់ទឹកទី១ទៅទៀត នាឱ្យរូបគេបានទទួលសិទ្ធិដើម្បីឡើងទៅប្រកួតជម្រុះនៅជុំទី២ បន្តទៀត។ ចំណែក សំរាំង ភក្ដី និងរិន ដេវីដ ត្រូវខ្ទាតចេញពីការប្រកួតត្រឹមនេះហើយ៕