អ្នក​លេង​គុន​ខ្មែរ​ និង​ជា​អាជីវករ​លក់​ត្រី​ ពុទ្ធ​ ឆាយរិទ្ធី​ ជាកីឡាករលើសង្វៀន Boostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ដែល អ្នកប្រដាល់កម្ពុជា រូបនេះ ស្ថិតក្នុងក្លិបពុទ្ធសេរីវង្ស​ នឹងបានជួបជាមួយ អ្នកប្រដាល់ចំណូលថ្មីឆ្លងដែនមកពីស្រុកថៃឈ្មោះ មី ឈុក (Mee Chhuok) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម កាលពីព្រឹកថ្ងៃទី៣ ខែមីនា​ កន្លងមក ។

សម្រាប់កីឡាករកម្ពុជា ពុទ្ធ ឆាយរិទ្ធី មួយនេះគឺជាអ្នកប្រដាល់ដែលមានឈ្មោះបោះសំឡេងគ្រាន់បើដែរនៅក្នុងស្រុកខ្មែរនេះ រូបគេតែងវាយដោយរបៀបខ្ជះខ្ជាយកម្លាំងណាស់ព្រោះគេមានមហិច្ឆិតាផ្ដួលគូប្រកួតឲ្យបានលឿន ហើយពេលខ្លះគេបំពានលើគូប្រកួតដោយវាយបន្ថែមក្នុងខណៈដែលគូប្រកួតដួល ឬពេលអាជ្ញាកណ្ដាលឃាត់ទៅហើយនោះ។

កីឡាកររូបនេះមានប្រវត្តិប្រកួតចំនួន ១១៦ដង ឈ្នះ៨៩ដង ចាញ់២៥ដង និងស្មើពិន្ទុ២ដង។ ចំពោះ មី ឈុក វិញគេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៩ដង និងចាញ់១០ដង។

ចំណែកឯអ្នកប្រដាល់១គូរនេះ ប្រកួតរវាងរិទ្ធី នឹងថៃ(ហ្វាមិឆាយ) មានការស្វិតស្វាញខ្លាំង ដោយពួកគេព្យាយាមរកវិធីផ្តួលដៃគូរអោយសន្លប់ តែមិនបានដូចបំណងរាងៗខ្លួន ហើយការប្រកួតនេះមានទាំងប្រើកែងបក ជង្គង់ហោះ ទាំងដៃនឹងជើង ព្រមទាំងក្បាច់ពិសេសជាច្រើននៅតែមិនបានសម្រេច បន្តរហូតដល់ចប់ទឹកទី៥ទើបចៅក្រម កាត់ក្រីអោយ រិទ្ថី ឈ្នះលើកីឡាករថៃ ហ្វាមិឆាយ ដោយពិន្ទុ ចង់ដឹងថាការប្រកួតនេះយ៉ាងនានោះសូមរិករាយទស្សនាវិដេអូរវាងកីឡាករទាំងពីរខាងក្រោមនេះ:

ពុទ្ធ ឆាយរិទ្ធី Vs មី ឈូក (3 March 2019)