អតីតម្ចាស់ខ្សែរក្រវ៉ាត់ម៉ឺន​ សុភា នឹងជាអ្នក​លេង​កណ្ដាប់ដៃ បាន​វិល​ចូល​សង្វៀន​គុន​ខ្មែរ កាលពីម្សុិលមុិញនៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ ជាមួយ កាំឡៃផេក(ថៃ) មកពីប្រទេសថៃ ហើយក៏ជាជើងខ្លាំងផងដែរ ព្រមទាំងបន្សល់នៅសល់ស្នាមរបួសចាស់កាលពីមុន ត្រូវបានចាប់គូរឡើងប្រកួតជាលើកដំបូងបន្ទាប់ពីផ្អាកអស់រយ:ពេលជាច្រើនឆ្នាំកន្លងមក។

ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​ ២០១៧​ មុឺន សុភា បានអាក់ខាន​ឡើង​សង្វៀន​យូរមកហើយ​ បន្ទាប់​ពី​រូប​គេវិល​ត្រលប់​មក​ពី​ប្រទេស​បារាំង​ហើយ​មាន​របួស​ស្នង​ជើង​ និង​ដៃ​ ក្រោយ​ពេល​សម្រាក​ព្យាបាល​របួស​រួច​មក​ ម៉ឺន​ សុភា​ បាន​បង្ហាញ​មុខ​ជា​ថ្មី​១ប្រកួត​ដែរ​ ប៉ុន្តែ​បាន​ត្រឹម​ស្មើ​ពិន្ទុ​កីឡាករ​ថៃ​ រួច​ក៏​សម្រេច​ចិត្ត​សម្រាក​ព្យាបាល​ខ្លួន​ និង​ថែ​ខ្លួន​ប្រាណ​រៀបការ​តែ​ម្ដង​ ដោយ​ផ្អាក​ប្រកួត​រហូត​ដល់​ម្សិលមុិញនេះ​ កីបានចាប់ប្រកួតជាមួយកីឡាករ កាំឡៃផេក។

កីឡាករមុឺន សុភា ដោយសារខកខានការប្រកួតយូរពេកត្រូវបាន អ្នកប្រដាល់ថៃ ឡៃផេក(ថៃ)យកឈ្នះដោយពិន្ទុ​ ដែលការប្រកួតនេះបានសម្រេចដោយចៅក្រម នៅពេលបញ្ចប់ទឹកទី៥។ ជើងខ្លាំងទាំងពិរនេះចាប់ផ្តើមតាំងពីរទឹកទី១ រហូតដល់បញ្ចប់ទឹកទី៥ ប្រកួតគ្នាយ៉ាងស្វិតស្វាញ ដោយគ្មានញញើតគ្នាបន្តិចទេ ប្រើទាំងដៃ នឹងជើង មានទាំងក្បាច់កែងបក ឡើងជង្គង់ ព្រ​មទាំងក្បាច់ផ្សេងៗទៀត ប្រឹងរៀងៗខ្លួន ប៉ុន្តែធ្វើមិនបានសំរេចទាំងអស់គ្នា រហូតដល់បញ្ចប់ការប្រកួត ដោយគ្នានភាគីម្ខាងណាអាចផ្តួលគូរប្រកួតអោយសន្លប់បាន ទើបធ្វើអោយអជ្ញារកណ្តាលសម្រេចកាត់សេចក្តីអោយជើងខ្លាំងមកពីថៃ (កាំឡៃផេក) យកឈ្នះលើសុភា ដោយពិន្ទុដោយការកាត់សេចក្តីអំពីរចៅក្រម។

សូមបញ្ជាក់ផងដែរថាអ្នក​លេង​គុន​ខ្មែរ​រូប​នេះ​(មុឺន សុភា) សម្រុក​ហ្វឹកហាត់​ជា​ខ្លាំង​ជា​មួយ​ លោក​គ្រូ​ ធន់​ សុភា​ ដើម្បី​ជា​ការ​ធ្វើអោយ​ឲ្យ​បាន​ល្អ ​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​អ្នក​លេង​គុន​ថៃ​នៅ​សង្វៀន​បាយ័ន​ តែមិនបានឈ្នះការប្រកួត ប៉ុន្តែគាត់បានធ្វើអស់ពីសម្ថភាពទោះជាចាញ់កីឡាករមកពីប្រទេសថៃ(កាំឡៃផេក) ក៏ដោយ។​