ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​កម្ពុជា ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ក្រុម​កូរ៉េ​ខាង​ត្បូង ​៦-១ ​ក្នុង​ការប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC U23 Championship វគ្គជម្រុះពូល H នាថ្ងៃទី២៤/០៣/២០១៩ ក្នុងពហុកីឡដ្ឋានជាតិ) ។

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា​ Felix G. Dalmas ចំណាប់អារម្មណ៍ថា​: ក្រុមយុវជនកម្ពុជា U23 បានខំប្រឹងប្រែងអស់ពីកំលាំង នឹងចិត្តរបស់ពួកគាត់ហើយ ប៉ុន្តែកីឡាកររបស់ក្រុមទាំងមូលមិនអាចយកជ័យជំនះជូនក្រុមរបស់ខ្លួនបាន នេះជាមូលហេតុដែលពួកគាត់មានសម្ថភាពនៅមានកំរិតនៅឡើយ ទើបបណ្តាលអៅយប្រកួតចាញ់ក្រុម U23​​ របស់ក្រុមកូរ៉េខាងត្បូងដូច្នេះ ហើយលោកក៏បានបន្ថែមទៀតថា នេះក៏ជាបទពិសោធន៍មួយសំរាប់ក្រុមកម្ពុជាផងដែរ ដើម្បីអភិវឌ្ឃន៍ខ្លួនទៅថ្ងៃក្រោយទៀត។

នេះ​ជា​ការ​បរាជ័យ​លើក​ទី​២​និង​អស់​ឱកាស​សម្រាប់​ក្រុម​កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ ព្រោះ​ថា​២​ប្រកួត​មក​នេះ ​ពួកគេ​បរាជ័យ​ទាំង​ពីរ​ប្រកួត។ យ៉ាងណាមិញ ​បាន​លេង​ទល់​សុទ្ធ​តែ​ក្រុម​ខ្លាំង​នេះ ​លោក Felix ​គ្រូ​បង្វឹក​ក្រុម U23 ​កម្ពុជា ​បាន​លើក​ឡើង​ថា​​លោក​នៅ​តែ​ពេញ​ចិត្ត​ចំពោះ​កីឡាករ​កម្ពុជា​ដដែល។ ដោយ​ដែល​និយាយ​ពី​មុន​មក ​នា​ពេល​នេះ​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍ ​ហើយ​ទម្រង់​លេង​នៅ​ពេល​នេះ​ក៏​ល្អ​តាម​ការ​គ្រោង​ទុក​ដែរ៕

រគ្រុាប់របស់កម្ពុជាយើងសុ៊តដោយណារ៉ុង កក្កដា ទស្សនាវិដេអូខាងក្រោមនេះ: