វេលាម៉ោង៨យប់បេះ ក្រុមកម្ពុជាអាយុ២៣ឆ្នាំ និងក្រុមឆាយនិសតៃប៉ិ ប្រកួតបញ្ចប់ភារកិច្ចក្នុងពូល H វគ្គជម្រុះពានរង្វាន់ 2020 AFC U-23 Championship ដែលត្រូវការជ័យជម្នះដូចគ្នាដើម្បីចារទុកជាប្រវត្តិ បន្ទាប់ពីលទ្ធផលមិនល្អដូចគ្នាកន្លងមក។
ពីរប្រកួតកន្លងមក ក្រុមឆាយនិសតៃប៉ិត្រូវបានដៃគូប្រកួតស៊ុតចូលរហូត១៤គ្រាប់ដោយគ្មានស៊ុតចូលដៃគូសូម្បីមួយគ្រាប់ឡើយ។ ប្រកួតលើកទី១ ឆាយនិសតៃប៉ិចាញ់ធ្ងន់កក្រោមថ្វីជើងក្រុមខ្លាំងប្រចាំអាស៊ី កូរ៉េខាងត្បូង ៨-០និងប្រកួតលើកទី២ចាញ់អូស្ត្រាលី ៦-០។ ក្រុមម្ចាស់ផ្ទះកម្ពុជាប្រកួតលើកទី១ចាញ់ក្រុមអូស្ត្រាលីច្រើនគ្រាប់ដែរគឺ ៦-០ ខណៈលើកទី២បន្តចាញ់កូរ៉េខាងត្បូងដោយលទ្ធផល ៦-១ទៀត។ យ៉ាងណា ការប្រកួតពីរលើកកន្លងមក កម្ពុជាហាក់ល្អប្រសើរជាងឆាយនិសតៃប៉ិបន្តិចដោយសារអាចបំបែកពងមាន់កូរ៉េខាងត្បូងបាន១គ្រាប់ និងធ្លាយគ្រាប់បាល់តិចជាង។
ទោះជាក្រុមកម្ពុជា និងឆាយនិសតៃប៉ិបានធ្លាក់ចេញពីពានរង្វាន់នេះហើយក្តី ប៉ុន្តែក្រុមទាំងពីរត្រូវការជ័យជម្នះរៀងៗខ្លួនដើម្បីចារទុកប្រវត្តិក្នុងពានរង្វាន់ដ៏សំខាន់មួយនេះ។ ដោយឡែកការប្រកួតមួយគូទៀតវេលាម៉ោង៥ល្ងាចនេះ កូរ៉េខាងត្បូង និងអូស្ត្រាលីដើម្បីកាត់សេចក្តីស្វែងរកឈរលេខ១ក្នុងពូល បន្តដំណើរទៅជុំផ្តាច់ព្រ័ត្រឆ្នាំ២០២០នៅប្រទេសថៃដោយស្វ័យប្រវត្តិ ខណៈក្រុមលេខ២ក៏មិនទាន់អស់សង្ឃឹមដែរដោយត្រូវអ៊ុតមើលលទ្ធផលជាមួយក្រុមលេខ២នៅពូលផ្សេងៗទៀត៕
AFC U-23 Championship: ក្រុម U23 កម្ពុជា ប៉ះជាមួយ ឆាយនិសតៃប៉ិ យប់នេះត្រូវការឈ្នះ
អត្ថបទទាក់ទង