កីឡា​ការិនី​គុន​ខ្មែរដែលល្បីមានឈ្មោះ​ នៅ​ ស្រីពៅ ​ដែលបាន​ចាប់​ផ្ដើម​ហ្វឹកហាត់​​គុន​ខ្មែរ ​នៅ​​ក្លឹប​ប្រដាល់​តាឡីដំរី​មានរិទ្ធ​តាំង​ពី​ឆ្នាំ​ ២០១៤​ ​បាន​ថ្លែង​ប្រាប់​ថា​៖ «​ខ្ញុំ​មិន​ខ្លាច​​គូ​ប្រកួត​ណា​ទាំង​អស់​នៅ​​សង្វៀន​ One Championship ឲ្យ​តែ​ត្រូវ​គីឡូ​ជាមួយនឹងខ្ញុំ ​ហើយ​ខ្ញុំ​បន់​ឲ្យ​​តែ​គេ​​ចាប់​គូ​ឲ្យ​​វ៉ៃ​។​​

​កីឡា​ការិនី​​​ដែល​​មាន​វ័យ​២៤ឆ្នាំ ស្រីពៅ បានប្រាប់បន្ថែមទៀតថា: ​​​​ក្នុង​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស​៣​លើក​​កន្លង​មក ខ្ញុំមិន​ទាន់​ចាញ់​នៅ​​​ឡើយទេ​ ជា​ពិសេស​ជ័យជម្នះ​លើ​​កីឡា​ការិនី​​​​មាន​បទ​ពិសោធ​ច្រើន​ម្ចាស់​ផ្ទះ​ថៃ Rika Ishige​ ​ដោយ​ពិន្ទុ​កាល​ពាក់​កណ្ដាល​ខែ​កុម្ភៈ​កន្លង​ទៅ​ក្នុង​កម្មវិធី​ One: Clash of Legends នា​​ទី​ក្រុង​បាងកក។​

​លោក​គ្រូ​ វ៉ែន សុផល​​ ​​រៀប​ថា​ រួបគេ​ត្រូវ​​ប្រឹងប្រែង​ហ្វឹកហាត់​ប្រដាល់​សកល​ នៅ​ពហុកីឡដ្ឋាន​ជាតិ​ ទាំង​ព្រឹក​ និង​ ល្ងាច​ ក្រោយ​ពី​ការ​កោះ​ហៅ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​ ចុង​ឆ្នាំ​នេះ​​​នៅ​ប្រទេស​ហ្វីលីពីន។ ​នៅ ស្រីពៅ ​​ដែល​មាន​ដើម​កំណើត​នៅ​ចម្ការ​ដូង​រាជធានី​ភ្នំពេញ បាន​ចូល​ហ្វឹកហាត់​ប្រដាល់​ តាំង​ពី​ឆ្នាំ​ ២០១៤ ​ជា​មួយ​បង​ប្រុស​បង្កើត​ឈ្មោះ​ នៅ ​ស៊ីថា។

​គ្រូ​បង្វឹក​របស់​ ស្រីពៅ ​ដំបូង​​គឺ​ ​ញ៉ូវ ម៉ាក និង ​លោក​គ្រូ​ ម៉ាក សាខន ​​​នៃ​ក្លឹប​តាឡី​ដំរី​មាន​រិទ្ធិ​ដែល​មាន​សិស្ស​ឆ្នើម​ ផល សោភ័ណ្ឌ។​ ប៉ុន្តែ​មុន​ពេល​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ MMA ឬ ​One​ កីឡា​ការិនី​រូប​នេះ​​ទៅ​ហ្វឹកហាត់​ក្បាច់​ឃ្លេ​ ឬ គុន​ចម្រុះ​ជា​មួយ​គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ នៃ​ក្លឹប​ Cambodian Top Team៕