ក្រុម Khmer United A, Riel Phnom Penh និងក្រុម ISI Group United កាន់តែបានបង្ហាញពីការលេងបានល្អ ខណៈក្រុមទាំង ៣នេះ បានបន្តរកឃើញជ័យជម្នះជាលើកទី៥ ដើម្បីរក្សាកំណត់ត្រា ជាក្រុមមិនទាន់ស្គាល់ការចាញ់សោះ នៅក្នុងការប្រកួតពានពាក់កណ្តាលអាជីព Keller Williams Cambodia League 2019 នោះ។

សម្រាប់ការប្រកួតវិលជុំ ប្រចាំសប្តាហ៍ទី៥ នៅលើទីលាន ២ផ្សេងគ្នា កាលពីថ្ងៃអាទិត្យ កន្លងមកនេះ ក្រុម Khmer United A នៅតែបានបង្ហាញពីគុណភាពលេងយ៉ាងល្អ ដើម្បីយកឈ្នះលើក្រុមចម្រុះដោយកីឡាករបរទេស Anvaya FC ៦-០ ហើយលទ្ធផលនេះ បានជួយឲ្យពួកគេ នៅតែអាចបន្តឈរនៅលើកំពូលតារាងដដែល។

ចំណែកក្រុម Riel Phnom Penh បានយកឈ្នះក្រុម Sniper FC រហូតដល់ ៧-០ ដើម្បីរក្សាការឈ្នះជាលើកទី៥ និងឈរនៅលេខ២ លើក្រុមចំណូលថ្មី ISI Group United ដែលបានលត់ក្រុម Khmer United B ៨-០ ប៉ុន្តែ ISI មានគ្រាប់បាល់ចំណេញតិចជាង Khmer United A និងក្រុម Riel Phnom Penh
ជាមួយគ្នានេះ ក្រុមម្ចាស់ជើងឯក ឆ្នាំ២០១៨ Avatar FC និងក្រុមម្ចាស់ជើងឯកឆ្នាំ២០១៧ Bayon Wanderers ដែលបានចជួបការបរាជ័យ១លើកដូចគ្នានោះ ក៏បានលត់គូប្រកួតជាមួយគ្រាប់បាល់យ៉ាងច្រើន ដើម្បីមាន១២ពិន្ទុផងដែរ ដោយក្នុងនោះ Avatar បានលត់ក្រុម Home Sport ១៧-១ ហើយ Bayon បានលត់ក្រុមទន្សោងអេហ្វស៊ី ៩-។

ស្រដៀងគ្នានេះ ក្រុមបាសាក់ ក៏បានយកឈ្នះក្រុមគ្រួសារកីឡាករតាំងគោក ៥-៣ ដើម្បីមាន១២ពិន្ទុផងដែរ រីឯក្រុម ATK បានលត់ក្រុម Sen Sok Empire FT ១៤-៣ ស្របពេល ក្រុម Mambo Phnom Penh បានយកឈ្នះក្រុម Khmer United U22 ក្នុងលទ្ធផល ២-១៕