អ្នកប្រដាល់លេងកម្ពស់ប្រចាំព្រះរជាណាចក្រកម្ពុជាយើង លន បញ្ញា បានប្រាប់ទស្សនិកជនថា ជ័យជំនះលើកនេះភ័យបុកពោះខ្លាំងនាពេលប្រកាសលទ្ធផលពេលចប់ការប្រកួតផ្ដាច់ព្រ័ត្រ ដោយចប់៥ទឹកនៃខ្សែក្រវាត់ Wurks កាលពីថ្ងៃអាទិត្យ ទី៣១ ខែមីនា ២០១៩ កន្លងទៅនេះ នៅសង្វៀនអាស៊ីអាគ្នេយ៍។
ជើងខ្លាំងលន បញ្ញា ដែលមកពីសមាគមកីឡាករក្រសួងកាពារជាតិ បានឲ្យដឹងថា មានការលំបាកខ្លាំងនៅក្នុងការប្រកយតវគ្គផ្ដាច់ព្រ័ត្នេះ រជាមួយកីឡាករថៃ Super Man ព្រោះគេជាអ្នកប្រដាល់លំដាប់ខ្លាំងម្នាក់ដែររបស់ប្រទេសថៃ ហើយថែមទាំងមានបទពិសោធន៍ច្រើន និងបច្ចេកទេសល្អៗហើយធ្លាប់ជាម្ចាស់ខ្សែក្រវាត់នៅឯប្រទេសគេទៀត។ រឹតតែប្រយ័ត្នខ្លាំងថែមទៀតនោះ ដោយសារខ្លួនធ្លាប់ចាញ់ពិន្ទុអ្នកលេងគុនថៃរូបនេះម្ដងហើយកាលវគ្គសន្សំពិន្ទុ។
អ្នកប្រដាល់ដែលមានវ័យខ្ទង់២០ឆ្នាំ បញ្ញា ខាងលើនេះបន្ថែមទៀតថា ឡើងវាយវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ Wurks ទម្ងន់៦០គីឡូក្រាម ដោយសារតែការមានការរៀបចំបច្ចេកទេសវ៉ៃបានល្អពីគ្រូរបស់គេ ធន់ សុភា ផង និងការខំប្រឹងប្រែងហ្វឹកហាត់របស់ខ្លួនផងនោះទើបមានឱកាសអាចឈ្នះខ្សែក្រវាត់នេះបាន។ ប៉ុន្តែយ៉ាងណាក្ដី បញ្ញា ទទួលស្គាល់ថាខ្លួនសមត្ថភាពរបស់ខ្លួននៅទាបជាងកីឡាករថៃឆ្ងាយណាស់ ហើយនឹងខំប្រឹងហ្វឹកហាត់ កែតម្រូវចំណុចខ្វះខាតឡើងវិញ។ អ្នកលេងគុនខ្មែររូបនេះទទួលបានខ្សែក្រវាត់១គ្រឿង និងប្រាក់រង្វាន់ ២០លានរៀល៕
អ្នកប្រដាល់គុនខ្មែរ លន បញ្ញា យកឈ្នះកីឡាករថៃ Super Man ដោយពិន្ទុ ខ្សែក្រវាត់ Wurks កាលពីថ្ងៃអាទិត្យ
អត្ថបទទាក់ទង