ម្ចាស់ខ្សែរក្រវ៉ាត់ជាច្រើនស្ថាប័នកែវ រំចង់៖ ខ្ញុំឈប់ប្រកួតជាមួយកីឡាករក្នុងស្រុកជាយូរមកហើយ ដោយសារមិនចង់ប្រើកម្លាំងវាយលើកីឡាករគ្នាឯងដូចមុនទៀត បើវាយកីឡាករខ្មែរគ្នាឯង គឺទោះជាវាយយ៉ាងណាក៏មិនអស់ដៃដែរ ព្រោះតែអាណិតរឿងបែក ឬមានរបួសធ្ងន់ ដែលមិនខុសពីធ្វើបាបសាច់ឯង ។
ដោយកាលពីមុន ប្រដាល់ឱ្យតែបានតម្លៃខ្លួនខ្ពស់ ទោះជាត្រូវវាយជាមួយអ្នកណាក៏ទទួលវាយដែរ ប៉ុន្តែគ្រប់ពេលមិនដែលសប្បាយចិត្តនោះទេ ក្នុងពេលកីឡាករជាដៃគូបែកមុខបែកមាត់ ហើយអ្នកខ្លះត្រូវខ្លួនជ្រុលដៃវាយឱ្យរងរបួសធ្ងន់ផង ដែលធ្វើឱ្យរមែងកើតមានវិប្បដិសារីជារឿយៗ ។
ជាក់ស្ដែងក្នុងពេលវាយកែងម្តងៗ បានធ្វើឱ្យកីឡាករក្នុងស្រុកខ្មែររបស់យើងច្រើនបែករយះជាច្រើនធ្នេរ ធ្វើឱ្យខ្លួនមានអារម្មណ៍ថា មួហ្មងក្នុងចិត្តយ៉ាងខ្លាំង ដែលបណ្តាលអោយកូនខ្មែរដូចគ្នារងរបួសដូច្នេះ ទើបទើបធ្វើអោយខ្ញុំប្រកាសឈប់វាយ ជាមួយកីឡាករខ្មែរគ្នាឯងដើម្បីកុំឱ្យកើតមាន វិប្បដិសារីតទៅមុខទៀត ។
ប្រភពពី: Mrr fan kunkhmer
ជើងខ្លាំងកែវ រំចង់ ប្រាប់ថា: ឈប់ប្រកួតជាមួយកីឡាករខ្មែរយើងយូរមកហើយ
អត្ថបទទាក់ទង