ប្រទេសថៃនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួត King’s Cup ២០១៩ នាពេលខាងមុខស្របពេលក្រុម កំពុងត្រៀមអ្វីៗគ្រប់យ៉ាងសម្រាប់ការប្រកួតតាមរបៀបដ៏ប្រសើរបំផុត។ ដើម្បីធានាទទួលបានជោគជ័យនៅលើទឹកដីកំណើតរបស់ខ្លួនសហព័ន្ធបាល់ទាត់ថៃ(FA Thailand)បានប្រកាសតែងតាំងលោក Sirisak Yodyardthai ជាគ្រូបង្វឹកបង្គោលដើម្បីដឹកនាំក្រុមត្រៀមចូលរួមប្រកួតក្នុងយុទ្ធនាការណ៏នេះ។

Sirisak បានចូលមកដឹកនាំក្រុមជម្រើសជាតិថៃបណ្តោះអាសន្នបន្ទាប់ពីអតីតគ្រូបង្វឹកលោក Milovan Rajevac បានបរាជ័យក្នុងការដឹកនាំក្រុមប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC Asian Cup ជាមួយឥណ្ឌា ជាមួយបរាជ័យ ៤:១។ ក្រោមការដឹកនាំរបស់ Sirisak ក្រុមជម្រើសជាតិថៃបានទទួលជោគជ័យសម្រាប់វគ្គបន្ទាប់នៃការប្រកួត Asian Cup ហើយកីឡាករបានសម្តែងការរីករាយក្នុងការធ្វើការក្រោមការដឹកនាំរបស់បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា Coach Tai។

ការប្រកួតពានរង្វាន់ King’s Cup លើកទី៤៧ នឹងធ្វើឡើងនៅខែមិថុនានេះហើយក្រុមដែលចូលរួមក្នុងការប្រកួតរួមបញ្ចូលក្រុមខ្លាំងៗនៅអាស៊ីដូចជាឥណ្ឌា ថៃ និងវៀតណាម ស្របពេលអ្នកគាំទ្រថៃមានជំនឿ ក្រុម និងសម្រេចបានជោគជ័យលើការប្រកួតប្រជែងដ៏តានតឹងនេះ ដើម្បីកសាងសមត្ថភាពក្រុម អោយរីកចំរើននាពេលអនាគតបន្តទៀត។

ប្រភព៖​ foxsportsasia