គ្រូបង្វឹករបស់ក្លឹប Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ បានលើកឡើងពីអ្នកលេងគុនខ្មែរ សុខ ធី ហៅ កាកា នៅតែមានទីផ្សារប្រដាល់តាមប៉ុស្តិ៍នានានៅប្រទេសថៃ និងលើសង្វៀនកម្រិតពិភពលោក One Championship ដែលទទួលបានការគាំទ្រច្រើនសន្ធឹកសន្ទាប់នៅកម្ពុជា។
លោក ហ៊ុន ច័ន្ទរាជ្យ បានបញ្ចេញទស្សនៈថា ៖ សុខ ធី នៅតែមានការផ្គូផ្គងឲ្យប្រកួតជាហូរហែនៅតាមសង្វៀនស្ថានីយទូរទស្សន៍របស់ថៃ និង ជាកីឡាករប្រចាំនៅសង្វៀន One Championship ដែរ។ ពេលគេមកស្រុកខ្មែរ គេហ្វឹកហាត់នៅក្លឹបខ្ញុំ ហើយទៅថៃ គេហ្វឹកហាត់នៅថៃយ៉ាងខ្ជាប់ខ្ជួន នឹងមានសមត្ថភាព និងមានបទពិសោធន៍ច្រើននៅប្រទេសថៃ។ អ្នកគាំទ្រនៅតែឃើញអំពីសមត្ថភាពរបស់គេនៅឡើងសង្វៀនលំដាប់អន្តរជាតិ។
សុខ ធី ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរពិន័យរយៈពេល៦ខែកាលដើមខែធ្នូ ឆ្នាំ ២០១៨ មិនឲ្យឡើងសង្វៀនប្រដាល់ទាំងក្នុង និង ក្រៅប្រទេស ពាក់ព័ន្ធរឿងតវ៉ាមិនព្រមទទួលយកលទ្ធផលនៃការប្រកួតកាលពីពេលកន្លងទៅទល់នឹងកីឡាករថៃនៅសង្វៀន ស៊ីអិនស៊ី ក្នុងការប្រកួតវគ្គជម្រុះដណ្ដើមខ្សែក្រវាត់មួយ៕
កាកា បានឡើងប្រកួតលើសង្វៀនកម្រិតអន្តរជាតិ One ២ដង ដែលលើកទី១ ចាញ់កីឡាករថៃ Leadsila ដោយពិន្ទុ កាលពាក់កណ្ដាលឆ្នាំ ២០១៨។ បន្ទាប់មក សង្វៀនដដែលនេះតម្រូវឲ្យមានការប្រកួតសងសឹក ប៉ុន្តែ កាកា នៅតែចាញ់ពិន្ទុ លើកីឡាករថៃដដែល ក្នុងជំនួបសងសឹកកាលចុងឆ្នាំ ២០១៨។ អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជារំពឹងថា សុខ ធី អាចនឹងបង្ហាញមុខលើសង្វៀន One Championship នាពេលឆាប់ៗខាងមុខ។
គួររំលឹងផងដែរថា អ្នកប្រដាល់មានកំណើតនៅខេត្តបន្ទាយមានជ័យ សុខ ធី បន្តបង្កព្យុះភ្លៀងនៅសង្វៀនថៃ តាមរយៈការយកឈ្នះជើងខ្លាំងទុយនេស៊ី Fahdi Khaled នៅសង្វៀន Muay Thai Super Champ។ ទោះបីល្អយ៉ាងណា ជើងខ្លាំងរូបនេះពុំអាចឈានដល់ការផ្សះផ្សាក្នុងការចូលជម្រើសជាតិកម្ពុជាបានឡើយ។ គេធ្លាប់មានវិវាទ រហូតត្រូវសហព័ន្ធប្រកាសបិទផ្លូវមិនឲ្យប្រកួតរយៈពេល៦ខែឯណោះ។ ក៏ប៉ុន្តែអគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជារំពឹងថា រូបគេនឹងទទួលបានការឡើងលើសង្វៀនក្នុងពេលឆាប់ៗនេះ៕
គ្រូបង្វឹករបស់ក្លឹប Cambodian Top Team ថា សុខ ធី នឹងឡើងសង្វៀន One Championship ឆាប់ៗ
អត្ថបទទាក់ទង