អ្នកប្រដាល់លេងកម្ពស់ សូត្រ ប៊ុតធី ដាក់ក្ដីសង្ឃឹមរហូតដល់ ៧០% ថានឹងអាចឈ្នះកីឡាករចាស់វស្សារបស់ថៃ ទួនប៉េ ក្លាយជាម្ចាស់ពានរង្វាន់ ISI ទម្ងន់ ៦០គីឡូក្រាម នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។សូត្រ ប៊ុតធី បានឲ្យដឹងថា សម្រាប់ការប្រកួតកន្លងមកនេះមិនសូវជាលំបាកប៉ុន្មានទេ ខណៈការប្រកួតនេះមួយនេះរូបគេក៏មិនសូវហ៊ានបុកខ្លាំងឡើយ ដោយសារតែមិនសូវបានហ្វឹកហាត់ដិតដល់។
សូត្រ ប៊ុនធី ធ្លាប់សន្លប់ក្រោយផ្លែកែងរបស់ ឡៅ ចិត្រា ម្ដងនៅក្នុងកម្មវិធីផ្ដាច់ព្រ័ត្រជើងឯកថ្នាក់ជាតិកាលពីឆ្នាំ២០១៧ នៅឯទឹកដីខេត្តកណ្ដាល 7NG។ ងាកទៅនិយាយនៅវគ្គផ្ដាច់ព្រ័ត្រវិញ អ្នកប្រដាល់គុនខ្មែរខាងលើនេះ សង្ឃឹមច្រើនថានឹងអាចក្លាយជាម្ចាស់ពាន ព្រោះធ្លាប់ប៉ះគ្នាម្ដងហើយ ដឹងពីស្នៀតប្រយុទ្ធដៃគូរួចហើយដែរ និងត្រៀមក្បាច់ទប់ទល់ និងបំបែកក្បាច់ ទួនប៉េ វិញ។
គួររំលឹកផងដែរថា កីឡាករ សូត្រ ប៊ុតធី ដែលធ្លាប់ប្រើកែងល្អ និងស្នៀតជង្គង់ដ៏គ្រោះថ្នាក់នេះ ធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង បានយកឈ្នះពិន្ទុកីឡាករថៃ Vithak Yayuth ខណៈកីឡាករ Toun Pe ឈ្នះពិន្ទុលើកីឡាករកម្ពុជា លី ភា ផងដែរហើយអ្នកទាំងពីរនាក់នេះនឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រយកលេខ១-២ ពានរង្វាន់ ISI ទម្ងន់ ៦០គីឡូក្រាមរបស់ CNC៕
សូត្រ ប៊ុតធី ក្រោយឈ្នះ Vithak Yayuth សង្ឃឹមថានឹងលើកពានរង្វាន់ ទម្ងន់ ៦០គីឡូក្រាម នៅ CNC
អត្ថបទទាក់ទង