អ្នក​ប្រដាល់​មុខ​មិន​សូវ​ញញឹម​ ចាន់​ ប៊ុនហឿន​ នឹង​ត្រូវ​ឡើង​ប្រកួត​ជុំទី១​ បើក​ឆាក​វគ្គ​សន្សំ​ពិន្ទុ​ខ្សែក្រវា់ត​គូបូតា​ យប់​ថ្ងៃ​សុក្រ​ស្អែក​នេះ​ហើយ​នៅ​សង្វៀន​បាយ័ន​ ដោយ​ត្រូវ​ប៉ះ​ជា​មួយ​អ្នក​ប្រដាល់​ឆ្លង​ដែន​ពី​ថៃ​ ហ្វានិមិត្ត​ ឬ​ជួប​ថែម។​

កីឡាករថៃ ហ្វានិមិត្ត​
កម្មវិធី​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គូបូតា​ រដូវ​កាល​ទី១០​ ចាប់​ផ្ដើម​ពី​ស្អែក​នេះ​ហើយ​ ដោយ​កីឡាករ​ ចាន់​ ប៊ុនហឿន​ ប៉ះ​ ហ្វានិមិត្ត​ និង​ រិទ្ធ​ ភូលូ​ ប៉ះ​ ប្រាកាយផេត​ លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ។​

អ្នក​ប្រដាល់​មុខ​មិន​សូវ​ញញឹម​ ចាន់​ ប៊ុនហឿន
ប៊ុនហឿន​ និង​ ហ្វានិមិត្ត​ គឺ​សមត្ថភាព​មិន​សូវ​ជា​ខុស​គ្នា​ប៉ុន្មាន​ទេ​ មិន​ដូច​កាល​ប៉ះ​ ឈោកឆៃ​ នោះ​ឡើយ។​ រវាង​អ្នក​ទាំង​ពីរ​នេះ​ស្នៀត​ប្រយុទ្ធ​ និង​បច្ចេកទេស​ប្រហាក់ប្រហែល​គ្នា​ ប៉ុន្តែ​កីឡាករ​កម្ពុជា​មាន​ប្រៀប​បន្តិច​ត្រង់​កម្ពស់។​ កូន​សិស្ស​លោក​ ឯម​ វុត្ថា​ រូប​នេះ​គឺ​មាន​ផ្លែ​ធ្ងន់​ល្អ​ មិន​ថា​ការ​ទាត់​ ម៉ាត់ ឬ​ចាប់​វ៉ៃ​ជង្គង់​នោះ​ឡើយ​ ប៉ុន្តែ​នៅ​យឺត​បន្តិច​។

អ្នក​ប្រដាល់​រិទ្ធ​ ភូលូ​
ចំណែក​ ហ្វានិមិត្ត​ វិញ​ស្នៀត​ទាត់​រហ័ស​ និង​ពូកែ​ចាប់វ៉ៃជង្គង់​ផង​ដែរ​ តែ​ចំណុច​អាក្រក់​មួយ​​របស់​កីឡាករ​ថៃ​រូប​នេះ​ គឺ​ពូកែ​ថែម​នៅ​ពេល​ដៃគូ​ដួល។​ យ៉ាង​ណា​មិញ​អ្នក​លេង​គុន​ថៃ​ខាង​លើ​នេះ​ធ្លាប់​សន្លប់​ម្ដង​ហើយ​របស់​ ប៊ុនហឿន​ ហើយ​ការ​ប៉ះ​គ្នា​ថ្មី​នេះ​ ប្រហែស​អាច​នឹង​សន្លប់​ម្ដង​ទៀត។​ បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នេះ​នឹង​ចាប់​ផ្ដើម​ប្រកួត​សប្ដាហ៍​ទី១​ ចាប់​ពី​ម៉ោង​៧​យប់ស្អែក​នេះ​ហើយ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ៕​

កីឡាករថៃ ប្រាកាយផេត​