ជើង​ខ្លាំង​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​របស់​កម្ពុជា​ ឃីម​ ឌីម៉ា​ នឹងត្រូវ​សាក​វិជ្ជាគុន​ជា​មួយ​កីឡាករ​កូន​កាត់​ថៃ​-បារាំង​ ឌិន​ ណាផូ​ ក្នុង​កម្មវិធី​ប្រដាល់​អន្តរជាតិ​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ របស់​សង្វៀន​ CNC។​

ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​ទាំង​ពីរ​នាក់​នេះ​ កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​និយម​តាមដាន​គុន​ខ្មែរ​នៅ​ពេល​នេះ។​ ដោយ​សារ​តែ​សមត្ថភាព​ និង​កេរ្តិ៍ឈ្មោះ​របស់​ ឌីម៉ា​ និង​ ឌិន​ ណាផូ​ សុទ្ធ​ល្បី​ ហើយ​ខ្លាំង​ដូច​គ្នា​ បើ​ទោះ​ជា​ម្នាក់​នៅ​ខ្មែរ​ ម្នាក់​ទៀត​នៅ​ប្រទេស​ថៃ​ក៏​ដោយ។​

អ្នក​ប្រដាល់​ម្ចាស់​មេដាយមាស​កីឡា​ស៊ីហ្គេម ឆ្នាំ ២០១៧ ឃុន ឌីម៉ា ឬ (ឃីម ឌីម៉ា) មានចំណុច​ល្អ​មួយ​​ គឺ​ការ​ប្រើ​កែង​បត់​ មួយ​ទំហឹង​ និង​ចូលចិត្ត​ប្ដូរ​កែង​តែ​ម្ដង​ បើ​ត្រូវ​គឺ​បែក​ ឬ​សន្លប់​ហើយ រីឯ​ឌិន​ ណាផូ​​ វ៉ៃ​ត្រឹម​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ​ដៃគូ​ប៉ុណ្ណោះ​ ។​ ​ការប៉ះគ្នានេះពួកគេទាំងពីរ​នេះ​ជា​អ្នក​ប្រដាល់​ក្បាច់​ដូច​គ្នា​ វ៉ៃ​ច្បាស់ៗ​ ចេញ​ចូល​លឿន​ ហើយ​ស្នៀត​កាត់​ដៃគូ​ដូច​ជា​ទាត់​ ឬ​ធាក់​គឺ​រហ័ស​។

គួររំលឹកផងដែរថា: ម្ចាស់​មេដាយមាស​កីឡា​ស៊ីហ្គេម ឃុន ឌីម៉ា (ឃីម ឌីម៉ា) ​បាន​បង្កើត​កំណត់​ត្រា​ថ្មី​មួយ​ទៀត នៅ​លើ​ទឹក​ដី​ប្រទេស​បារាំង បន្ទាប់​ពី​​រូប​គេ បាន​ឈ្នះខ្សែ​ក្រវាត់ ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​របស់​ប្រទេស​នេះ គឺ Ruhu Fight II 2018 ​កាល​ពី​យប់​ថ្ងៃសៅរ៍ ឯជើង​ខ្លាំង ឡៅ ចន្ទ្រា និង ម៉ឺន សុភា ក៏​បាន​យក​ឈ្នះ​​ក្នុងការ​ប្រកួត​នោះ​​ដែរ។ ចំណែកជើង​ខ្លាំង​ រឿង សោភ័ណ្ឌ ​នឹង​នាំ​យក​ខ្សែ​ក្រវាត់​២ និង​ពាន​១ មក​​ដល់​កម្ពុជា ​យប់​ថ្ងៃ​អាទិត្យ​នេះ។