អ្នកប្រដាល់មាឌល្អិតចិត្តធំ ម៉ន សាម៉េត ថ្លឹងទម្ងន់នៅប្រទេសមីយ៉ាន់ម៉ា រួចរាល់ហើយថ្ងៃនេះ គឺ៥៦,៨ គីឡូក្រាម ខណៈកីឡាករម្ចាស់ផ្ទះមីយ៉ាន់ម៉ា ត្រឹម ៥៦,៤ ប៉ុណ្ណោះសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិសង្វៀន WLC។
សាម៉េត បានឲ្យដឹងពីមីយ៉ាន់ម៉ា ថាការពិនិត្យសុខភាព និងថ្លឹងទម្ងន់គឺចប់រួចរាល់ហើយ នៅចាំតែឡើងប្រកួតស្អែកនេះប៉ុណ្ណោះ។ អ្នកប្រដាល់មកពីព្រែកឯងរូបនេះលើកឡើងទៀតថា ការថ្លឹងទម្ងន់ និងពិនិត្យសុខភាពទីនោះគឺម៉ត់ចត់ល្អ។
អ្នកលេងគុនខ្មែរខាងលើនេះប្រាប់ទៀតថា ការហូបចុកស្នាក់នៅគឺល្អធម្មតា ប៉ុន្តែប្លែកកន្លែងគេងមិនសូវលក់។ សុខភាព និងកម្លាំងគឺមិនអីទេ អាចនិយាយបានថាត្រៀមខ្លួនរួចហើយ សម្រាប់ការប្រកួតស្អែកនេះ។ «ខ្ញុំសំណូមពរ ឲ្យពុកម៉ែ បងប្អូនទាំងអស់ សូមជួយគាំទ្រខ្ញុំផង ខ្ញុំនឹងខំប្រឹងវ៉ៃដើម្បីផ្សព្វផ្សាយគុនខ្មែរ» សម្ដី ម៉ន សាម៉េត។
ម៉ន សាម៉េត នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិគូឯកនៅសង្វៀន WLC ស្អែកនេះហើយ ដោយប៉ះជាមួយកីឡាករលំដាប់លេខ១ របស់ម្ចាស់ផ្ទះ មីយ៉ាន់ម៉ា គឺ Mite Yine ចាប់ពីម៉ោង ៦,៣០(មីយ៉ាន់ម៉ា) នាទីតទៅនេះ៕
អ្នកប្រដាល់ ម៉ន សាម៉េត ប៉ះកីឡាករមីយ៉ាន់ម៉ា Mite Yine នៅសង្វៀន WLC ស្អែកនេះ
អត្ថបទទាក់ទង