អ្នក​ប្រដាល់​មាឌ​ល្អិត​ចិត្ត​ធំ​ ម៉ន​ សាម៉េត​ ​ទម្ងន់​៥៦,៨​ គីឡូ​ក្រាម​ បានចាញ់កីឡាករ​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​ Mite Yine​ ត្រឹម​ ៥៦,៤​ ប៉ុណ្ណោះ​ កាលពីម្សុិលមុិញ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​សង្វៀន​ WLC។​

អ្នក​លេង​គុន​ខ្មែរ​ ម៉ន​ សាម៉េត​ ​មក​ពី​ព្រែកឯង​ចាញ់​ពិន្ទុ​កីឡាករ​លំដាប់​លេខ១​ Mite Yine ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​កម្មវិធី​ WLC បើ​ទោះ​ជា​ចាញ់​ពិន្ទុមែន​ពិត​ ប៉ុន្តែ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ធ្វើ​បាន​ល្អ​ណាស់​ ការ​វ៉ៃ​ចេញ​ និង​ទប់ទល់​ពីស្នៀត​របស់​ដៃគូ​គឺបាន​ល្អ​ ហើយវ៉ៃ​បក​វិញ​ភ្លាមៗ​មិន​ឲ្យ​ចាញ់​ចិត្ត​នោះ​ឡើយ។​

សាម៉េត​ ចេះ​ប្រើ​ស្នៀត​បុក​ក្បាលថែម​ទៀត​ផង​ ធ្វើ​ឲ្យ​កីឡាករ​ម្ចាស់​ផ្ទះ​ Mite Yine ក៏​ប្រុងប្រយ័ត្ន​ និង​គេច​ពី​ស្នៀត​របស់​អ្នក​ប្រដាល់​មក​ពី​ព្រែកឯង​ខាង​លើ​នេះ​ដែរ។ បើ​ទោះ​ជា​លើក​ទី១​របស់​កីឡាករ​ ម៉ន​ សាម៉េត​ មែនពិត​ ប៉ុន្តែ​ប្រកួត​នេះ​រូប​គេ​ធ្វើ​បាន​ល្អ​ ចាញ់​ឈ្នះ​គ្នា​ប្រផឹតប្រផើយប៉ុណ្ណោះ៕​ ​