កីឡាករ​ សុខ ធី ឬ កាកា នឹង​ត្រូវ​ប៉ះ​កីឡាករ​លំដាប់​លេខ១ ថៃ រ៉តថាំង (Rodtang) ​ដែល​គេ​និយម​ហៅ​ថា ​អ្នក​ប្រដាល់​ដែក​ថែប នៅ​ក្នុង​ស្ថាប័ន​លំដាប់​ពិភពលោក ONE Championship នៅ​ Impact Arena តំបន់​មឿងថងថានី ភាគ​ខាងជើង​ក្រុង​ថេប ប្រទេស​ថៃ ​នៅ​ថ្ងៃ​ទី​១០​ខែ​ក្រោយ​នេះ។

ដូច​ដែល​បងប្អូន​អ្នកគាំទ្រ​វិស័យ​ប្រដាល់​គុនខ្មែរ​បានដឹង​ហើយថា: ដោយសារ​តែ​សន្ទុះ​នៃ​អ្នកគាំទ្រ​រវាង​កីឡាករ​ទាំង២ បាន​ហក់​ខ្លាំង​មិនគួរ​ឲ្យជឿ ទាំង​នៅ​កម្ពុជា និង​នៅថៃ ទើប​ ONE Championship ផ្ដល់​ឱកាស​ឲ្យ​បងប្អូន​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​ថៃ អាច​​ចូល​រួម​ទស្សនា​ការប្រកួតដ៏​អស្ចារ្យ​នេះ ដោយ​មិន​គិត​ថ្លៃ ដោយ​គ្រាន់​តែ​បំពេញ​ឈ្មោះ លេខទូរសព្ទ​ email និង​ព័ត៌មាន​មួយចំនួនទៀត ជាការស្រេច។

នេះ​ជា​សកម្មភាព​របស់​ សុខ​ ធី​ ​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយមានជ័យ កំពុងតែហ្វឹកហាត់​កាល​នៅ​ខ្មែរ​ ក្នុង​ក្លឹប​ប្រដាល់​ Cambodian Top Team​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ។​ វីដេអូ​នេះ​ដែរ​ គឺ​អ្នក​ប្រដាល់​ល្បីឈ្មោះ​របស់​កម្ពុជា​រូប​នេះ​ កំពុង​ហ្វឹកហាត់​ជា​មួយ​លោក​គ្រូ​ សាន​ សៅយ៉ាន់​ និង​ការ​រៀន​ចាប់​ឡាំ​ជង្គង់​ជា​មួយ​កីឡាករ​ដទៃ​ទៀត​ក្នុង​ក្លឹប​ផង​ដែរ៕​