ការ​តាមដានយ៉ាងយកចិត្តទុកដាក់រាល់ព័ត៌មានតាមបណ្ដាញសង្គម ព័ត៌មានអនឡាញ ទូរទស្សន៍ និង កាសែតកំពូល​អ្នក​វាយ​ក្នុង​ទ្រុង​របស់​កម្ពុជា ចាន់ រតនា ​​បាន​បង្ក​ព្យុះភ្លៀង​ខ្លាំង​មែនទែន ​នៅ​កម្មវិធី ONE Championship ​ដោយ​វាយ​២​​ប្រកួត ឈ្នះ​ទាំង​២​ប្រកួត​តែ​ម្ដង។

​ដោយសារឈ្នះ​២​ប្រកួត​ជាប់​គ្នា​នេះ​ដែរ ​រតនា ​កាន់​តែ​ធ្វើ​ឱ្យ​ស្ថាប័ន ONE ​សរសើរ​ហើយ ​ខណៈ​ដែល​គូ​បន្ទាប់​របស់​គេ បើតាម​ការ​ចុះផ្សាយ​របស់ ONE Championship ​អាច​ជា​ជើង​ខ្លាំង​របស់​សិង្ហបុរី​ឈ្មោះ​ថា Niko Soe ដោយការប្រកួត​ចុង​ក្រោយ​របស់​គេ ​គឺ​ឈ្នះ​ជើង​ខ្លាំង​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី Rudy Agustian ​នៅ​ត្រឹម​ទឹក​ទី​២។

រីឯកីឡាករ​វ័យ​២៦​ឆ្នាំ​​​ Niko Soe ​សុទ្ធតែធ្លាប់​ឈ្នះ​ដៃ​គូខ្លាំងៗ​ និង​ក្បាច់​វាយ​ល្អ​ដូច​ចាន់ រតនា ​ផងដែរ ដូច្នេះ​ហើយ ទើប​បាន​ជា​ពួកគេ​ទាំង​ពីរ​នាក់​នេះ ជា​គូ​សក្ដិសម​បំផុត​ហើយ។​ ការ​ប្រកួត​នៅ​ស្ថាប័ន​នេះ ​កីឡាករ​ទាំង​អស់​មាន​ឱកាស​ដូច​គ្នា​ក្នុង​ការ​ឡើង​ទៅ​វាយ​យក​ខ្សែ​ក្រវាត់ ប៉ុន្តែ​ក៏​តម្រូវ​ឱ្យ​ពួកគេ​ឈ្នះ​ការ​ប្រកួត​៤​ទៅ​៥​ប្រកួត​ជាប់​គ្នា​ផង​ដែរ។ ដូច្នេះ​ហើយ ​កីឡាករ​កម្ពុជា ​ដែល​ធ្វើ​បាន​ល្អ​ឈ្នះ​២​ប្រកួត​ជាប់​គ្នា​នេះ ​គឺ​ជា​ឱកាស​សម្រាប់​រូបគេ​ហើយ៕