ពន្លក​គុន​ខ្មែរ​មក​ពី​ខេត្ត​កំពង់ស្ពឺ​ គិន​ ខ្លឹម​ ស្រឡាញ់​ប្រដាល់​តាំង​ពី​តូច​ ដាច់​ចិត្ត​សុំ​ម្ដាយ​ចូល​ហ្វឹកហាត់​នៅ​ក្លឹប​ ៩១១​ រំពឹង​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ដូច​រៀមច្បង​ ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិត្រា​ នៅ​ថ្ងៃ​អនាគត។​

អ្នក​ប្រដាល់​ថ្មីថ្មោង​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​ឃើញ​គេ​ហាត់​ប្រដាល់​ និង​ឡើង​ប្រកួត​តាម​ស្ថានីយ​ទូរទស្សន៍​នានា​ ក៏​អន្ទង់​ចិត្ត​ខ្លួន​ឲ្យ​ស្រឡាញ់​ ហើយ​ចាប់​អាជីព​នេះ​តែ​ម្ដង​ទៅ។​ បន្ទាប់​ពី​ស្រឡាញ់​ដក​ចិត្ត​មិន​បាន​ ក៏​សម្រេច​ចិត្ត​សុំ​ម្ដាយ​ចូល​ហាត់​តែ​ម្ដង​ទៅ​ ហើយ​ក៏​មិន​មាន​ការ​ជំទាស់​ពី​ម្ដាយ​ឪពុក​នោះ​ឡើយ។​ គិន​ ខ្លឺម​ សម្រេច​ចិត្ត​ចូល​ហាត់​នៅ​ក្លឹប​ឆត្រ​យោង​ ៩១១​ ជា​មួយ​លោក​គ្រូ​ ហង់​ សឿន​ នេះ​ដោយ​សារ​តែ​មាន​បង​ប្រុស​ស្គាល់​ក្លឹប​នេះ​។ ណា​មួយ​ខេត្ត​ជា​មួយ​គ្នាផង ដូច្នេះជិត​ផ្ទះ​ងាយ​ស្រួល​ទៅ​វិញ​ទៅ​មក​ផង​ដែរ។​

គិន​ ខ្លឹម​ ជា​ប្រកួត​បាន​១០​ដង​ ឈ្នះ​៧​ និង​ចាញ់​៣​ដង​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​កីឡាករ​ ញឹម​ សារិទ្ធិ​ ដោយ​ពិន្ទុ​ក្នុង​កម្មវិធី​ជម្រុះ​ចាញ់​ធ្លាក់​ពាន​រង្វាន់​ TV5​ ទម្ងន់​៥៤​គីឡូក្រាម​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។​ អ្នក​ប្រដាល់​រូប​នេះ​ជា​កូន​សិស្ស​លោក​គ្រូ​ ហង់​ សឿន​ មក​ពី​ក្លឹប​ឆត្រ​យោង​ ៩៩១៕​