អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​របស់​កម្ពុជា​ សុខ​ ធី​ ចាញ់ជើងខ្លាំងថៃ ​ Rodtang​ Jitmuangnon ទឹកទី២ ក្នុង​កម្មវិធី​ប្រដាល់​អន្តរជាតិ​កម្រិត​អាស៊ី​ ONE​ Championship ​(WARRIORS OF LIGHT) នៅកីឡដ្ឋាន IMPACT Arena នាទីក្រុងបាងកកនៅ​ប្រទេស​ថៃ។​

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ សុខ​ ធី​ ចាញ់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​កីឡា​ករ​ថៃ​ Rodtang​ មុន​នេះ​ហើយ​ ដោយ​សន្លប់​ក្នុងទឹកទី២។​ កីឡាករកម្ពុជា​រូប​នេះ​បណ្ដោយឲ្យកីឡាករថៃខាង​លើទាត់ចូលច្រើនពេកក្នុងទឹកទី១​ រហូតត្រូវអាជ្ញាកណ្ដាលរាប់ម្ដងដោយសារតែខូចជើង ប៉ុន្តែចប់ទឹកទាន់ហើយឈានដល់ទឹកទី២ ក៏ត្រូវជើងខ្លាំងម្នាក់នេះផ្ដួលឲ្យសន្លប់​តែម្ដង៕​

ការ​ប៉ះ​គ្នា​រវាង​អ្នក​ប្រដាល់​កម្ពុជា​ និង​ថៃ​ខាង​លើ​នេះ​ គឺ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​តែ​ម្ដង​ពី​សំណាក់​អ្នក​និយម​ទស្សនា​ប្រដាល់។​ គេ​ឃើញ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក​ មាន​ការ​លើក​ឡើង​ផ្សេងៗ​គ្នា​ ពី​សមត្ថភាព​របស់​ សុខ​ ធី​ ក៏​ដូច​ជា​ Rodtang​ ប៉ុន្តែគួរអោយសោកស្តាយគាត់បានចាញ់ដៃគូទៅហើយ។​ (សុខ​ ធីបានប្រឹងប្រកួតអស់ពីសម្ថភាព) ក្រៅ​ពី​នេះ​ទៀត​នោះ​ ឃើញ​មាន​អ្នក​ស្រឡាញ់​គាំទ្រ​គុន​ខ្មែរ​ជា​ច្រើន​ផ្ញើ​សារ​ លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ សុខ​ ធី​ និង​បន់ស្រន់​ឲ្យ​ឈ្នះ​ផង​ដែរ។​