`
កីឡា​កា​រិ​នី ស៊ន សៀវ​ម៉ី នឹងចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ ​កីឡា​តេ​ក្វាន់​ដូ​ជើង​ឯក​ពិភព​លោក ២០១៩ “World Takwondo CHAMPIONSHIP2019” នៅ​ទីក្រុង​ Manchester ចក្រភព​អង់គ្លេស​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​២២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ខណៈ​ដែល​វិញ្ញាសា​ក្រោម ៧៣​គីឡូ​ក្រាមរបស់​កីឡា​ការិនី ស៊ន សៀវ​ម៉ី មាន​កីឡា​ការិនី​រហូតដល់​ទៅ​ ៣៨​ប្រទេស​ចូលរួម​ប្រកួត​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ជាតិ ខេមរា ជា​គ្រូ​បង្វឹក​តេ​ក្វាន់​ដូ​ WT​។

ជាតិ ខេមរា បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​កីឡា​ការិនី Casandre Nico Tubbs វិញ​ប្រភេទ​ក្រោម ៥៧​កី​ឡូ​ក្រាម​មាន​រហូតដល់ ៧៤​ប្រទេស​ឯណោះ​។​ តែ​យ៉ាងណា​កីឡា​ការិនី ស៊ន ស៊ីវ​ម៉ី ធ្លាប់​បាន​ប្រាប់ BTV អំឡុង​ពេល​ហ្វឹកហាត់​ត្រៀម​ថា បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ចំពោះ​ការប្រកួត​ដ៏​ធំ​នេះ តែ​នៅ​មាន​ក្តី​បារម្ភ​ខ្លះ​ដែរ ព្រោះ​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​នេះ​មាន​កីឡាករ​ខ្លាំង​ៗ​ចូលរួម​ច្រើន ដូចជា​មកពី​ចិន កូរ៉េ អង់គ្លេស និង​កីឡាករ​នៅ​តំបន់​អឺរ៉ុប​ជាច្រើន​ទៀត​។ តែ​ខ្លួន​នឹង​ខំ​ឲ្យ​អស់ពី​សមត្ថភាព​៕`

Credit: BTV