អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​របស់​កម្ពុជា​ សុខ​ ធី​ ចាញ់ជើងខ្លាំងថៃ ​ Rodtang​ ទឹកទី២ ក្នុង​កម្មវិធី​ប្រដាល់​អន្តរជាតិ​កម្រិត​អាស៊ី​ ONE​ Championship ​ឯ​ប្រទេស​ថៃ ប៉ុន្តែជើងខ្លាំងប្រចាំប្រទេសកម្ពុជាចាន់ រតនា ជាកីឡាករ​គុន​ជម្រុះ​បទ​ពិសោធ​ជោគជាំបាន​ទទួល​ជ័យជម្នះ​លើ​ម្ចាស់​ផ្ទះ Rudy Agustian ​បាន​ហើយ ​ក្នុង​ការ​ប្រកួត​ ONE: FOR HONOR របស់​ ONE Championship នៅ​ឥណ្ឌូណេស៊ី​។

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ សុខ​ ធី​ ចាញ់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​កីឡា​ករ​ថៃ​ Rodtang​ ដោយ​សន្លប់​ក្នុងទឹកទី២។​ កីឡាករកម្ពុជា​រូប​នេះ​បណ្ដោយឲ្យកីឡាករថៃខាង​លើទាត់ចូលច្រើនពេកក្នុងទឹកទី១​ រហូតត្រូវអាជ្ញាកណ្ដាលរាប់ម្ដងដោយសារតែខូចជើង ប៉ុន្តែចប់ទឹកទាន់ហើយឈានដល់ទឹកទី២ ក៏ត្រូវជើងខ្លាំងម្នាក់នេះផ្ដួលឲ្យសន្លប់​តែម្ដង។

ចំណែកឯកីឡាករកម្ពុជាយើង​រវាង​ជើង​ខ្លាំងចាន់ រតនា នឹង Rudy Agustian​ វីញវាយគ្នាពិត​ជា​ល្អ​មើល​មែនទែន ដែលធ្វើ​ឱ្យ​អ្នក​ចូលរួមទស្សនាយ៉ាងច្រើនកុះករ ស្រែកហ៊ោ​សឹង​តែ​បែកកន្លែងប្រកួត​នេះ​ទៅហើយ។ យ៉ាងណាមិញ ​នៅតង់ទី២ រតនា វាយមិនដកដៃឡើយ រហូតទទួលបានជ័យជម្នះលើ​ Rudy ដែលជាម្ចាស់ផ្ទះនេះតែម្ដង។​ ដូច្នេះរវាងការប្រកួតប្រដាល់ទាំងពិរគូរនេះពិតជាល្អមើលដូចគ្នា៕