កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​ នៅ​ ស្រីពៅ​ ថា​បើក​ដាក់​ចិត្តជា​អ្នក​វ៉ៃ​ ឬ​ជា​អ្នក​ប្រដាល់​ហើយ​កុំ​ខ្លាច​ដៃគូ​ កុំ​ខ្លាច​ការ​ប្រកួត​ បើ​ខ្លាច​ហើយ​គឺ​ធ្វើ​អ្វី​មិន​ចេញ​នោះ​ទេ។​​​ ម្ចាស់​មេដាយ​ប្រាក់​ជើងឯក​ថ្នាក់​ជាតិ​ ២០១៨​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​តទល់​លើកក្រោយៗទៀតខ្ញុំសង្ឃឹម​ថានឹងយកឈ្នះដៃគូរទោះជាពួកគាត់ខ្លាំងបែបណាក៏ដោយ​ ឬ​មើល​ទៅ​ដៃគូ​​សមត្ថភាពមិនធម្មតាយ៉ាងក្តី​។​

បើ​ទោះ​ជា​ឃើញ​ថា​ សមត្ថភាព​ Priscilla Hertati​ ល្អ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ប្រយុទ្ធ​តំណាង​ឲ្យ​កម្ពុជា​ខាង​លើ​មិន​មាន​ចិត្ត​ខ្លាច​រអា​នោះ​ឡើយ​ ព្រោះ​ដឹង​ច្បាស់​ថា​បើ​មាន​ចិត្ត​ខ្លាច​ហើយ​ ក្បាច់​អ្វី​ដែល​ធ្លាប់​រៀន​កន្លង​មក​គឺ​ភ្លេច​អស់​ហើយ។​

ស្រីពៅ​ បន្ថែម​ទៀត​ថា​ ឥលូវ​នេះ​កំពុង​ហ្វឹកហាត់​ការ​ប្រើ​កែង​ឲ្យ​បាន​ស្ទាត់​ជំនាញ​ជាង​នេះ​ទៀត​ មិន​ថា​ស្នៀត​បុក​កែង​ ឬ​កែង​កៀក​នោះ​ឡើយ​ ព្រោះ​យល់​ឃើញ​ថា​បើប៉ះ​ដៃគូ​លើក​ក្រោយ​ចូល​ចិត្ត​ដើរ​បុក​ត្រង់​ដូច្នេះ​ក្បាច់​ដែល​រៀន​ខាង​លើ​នេះ​អាច​នឹង​មាន​ប្រសិទ្ធភាព​ខ្លាំងពេលប្រកួតមែនទែន។​

រំលឹក​ដែរ​ថា​ កីឡា​ការិនី​ នៅ​ ស្រីពៅ​ គឺជាកីឡាការនីមួយរូបដែលមានភាពល្បីល្បាញខ្លាំង ដោយសារគាត់ព្យយាមហ្វឹកហាត់ខ្ពស់​ ព្រមទាំងមានការទទួលខុសត្រូវលើលទ្ធផលរបស់ខ្លួននៅក្នុងការប្រកួតនិមួយៗ ហេតុដូច្នេះបានជាកីឡាករការនីរូបនេះមានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនាច្រើនដោយសារមានភាពជឿរជាក់លើសម្ថភាពរបស់ខ្លួន៕