អតីត​ម្ចាស់​មេដាយ​ស៊ីហ្គេម​ ២០១៧​ ពេជ្រ ​ម្ទេសខ្មាំង​ លើក​ឡើង​ពី​ចំណាប់​របស់​ខ្លួន​ បន្ទាប់​ពី​បាន​ឡើង​សង្វៀន​គុន​ខ្មែរ​ជា​ថ្មី​នា​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​ គឺ​បារម្ភ​កម្លាំង​ ព្រោះ​ខាន​យូរ​ និង​សរសើរ​កីឡាករ​ថៃ​ដែល​ប៉ះ​គ្នា​នេះ​ ល្អ​ធន់​ មិន​ញញើត។​

​ម្ទេសខ្មាំង​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ដំបូង​មាន​ការ​បារម្ភ​ផង​ដែរ​ ខ្លាច​កម្លាំង​ស៊ុហ្វ​មិន​ល្អ​ ព្រោះ​ខាន​ប្រកួត​ប្រហែល​៦ខែ​មក​ហើយ​ ខណៈ​ហ្វឹកហាត់​ក៏​មិន​បាន​ពេញ​ទៀត​ ពោល​ឆ្លៀត​ក្រោយ​ហាត់​ប្រដាល់​សកល​រួច​បាន​ត្រឹម​កន្លះ​ម៉ោង​ប៉ុណ្ណោះ។​

រំលឹក​ដែរ​ថា​ កីឡាករ​ ពេជ្រ ​ម្ទេសខ្មាំង​ ផ្អាក​ឡើង​សង្វៀន​គុន​ខ្មែរ​ប្រហែល​៥-៦ខែ​មក​ហើយ​ ទើប​តែ​បង្ហាញ​មុខ​​ជា​ថ្មី​ ក្នុង​នាម​ជា​គូរ​ឯក​មិត្តភាព​អន្តរជាតិ​របស់​សង្វៀន​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​សប្ដាហ៍​មុន​នេះ៕​