អាជ្ញាកណ្ដាល និងចៅក្រម លោក ធន់ សុភា អរគុណដល់អ្នករៀបចំប្រដាល់សង្វៀនឯកភ្នំ ដែលបានទុកចិត្ត និងមើលឃើញពីសមត្ថភាពរបស់ខ្លួន ហើយស្នើសុំទៅជួយចាប់ការប្រកួតរវាងជើងខ្លាំងគុនខ្មែរ កែវ រំចង់ និង IQUEZANG ម្សិលមិញនេះនៅបាត់ដំបង។
លោក ធន់ សុភា បានឲ្យដឹងថា ដោយសារតែមានការស្នើសុំពីអ្នករៀបចំសង្វៀនឯកភ្នំ ទៅដល់ខាងស្ថានីយផ្ទាល់របស់លោកដែលធ្វើការរាល់ថ្ងៃនេះ ទើបបានជាមានវត្តមានរូបលោកទៅជួយចាប់គូពិសេសរវាង កែវ រំចង់ និងអ្នកលេងគុនថៃម្សិលមិញ។ អាជ្ញាកណ្ដាលប្រចាំសង្វៀនបាយ័នរូបនេះបានឲ្យដឹងទៀតថា ខាងអ្នករៀបចំប្រដាល់នៅឯកភ្នំបញ្ជាក់មកលោកថា ដោយសារតែកីឡាករទាំងពីរនាក់ចេះតែមានថែមថយគ្នា និងមានការឌឺដងនាពេលកន្លងទៅ ដូច្នេះតំណាងអ្នករៀបចំកម្មវិធីនៅទីនោះខ្លាចមានបញ្ហាណាមួយកើតឡើងពេលប្រកួត ទើបស្នើសុំឲ្យទៅជួយបែបនេះ។
គ្រូប្រចាំសមាគមកីឡាក្រសួងការពារជាតិ រូបនេះក៏ថ្លែងអំណរគុណ ដល់អ្នករៀបចំកម្មវិធីក៏ដូចជាលោកឧកញ៉ាម្ចាស់សង្វៀនប្រដាល់ឯកភ្នំតែម្ដង ដែលបានទុកចិត្តពីសមត្ថភាពការងារ និងផ្ដល់តម្លៃដល់រូបលោក។
រំលឹកដែរថា ការប្រកួតរវាង កែវ រំចង់ និង IQUEZANG នៅសង្វៀនប្រដាល់ឯកភ្នំ ក្នុងខេត្តបាត់ដំបង កាលពីម្សិលមិញនេះគឺអាជ្ញាកណ្ដាលចាប់គូនេះដោយលោកគ្រូ ធន់ សុភា។ ការប្រកួតមួយនេះ កែវ រំចង់ ឈ្នះពិន្ទុកីឡាករថៃ IQUEZANG៕
Credit: Sabay
ធន់ សុភា អរគុណអ្នករៀបចំសង្វៀនឯកភ្នំ ដែលទុកចិត្តលើសមត្ថភាពខ្លួន
អត្ថបទទាក់ទង