អ្នកប្រដាល់កម្ពុជា គង់ សំបូរ និងមិត្តរួមជាតិចំនួន៣នាក់ទៀត នឹងឡើងសង្វៀនឯប្រទេសថៃ ក្នុងកម្មវិធី Super Champ ថ្ងៃអាទិត្យនេះ។ បើតាមការបង្ហោះក្នុងហ្វេសបុកផេក Muay Thai Super Champ មុននេះ បានបញ្ជាក់ថា កីឡាករកម្ពុជាចំនួន៤នាក់រួមមាន គង់ សំបូរ ធន់ ចាន់តាក់ ពុយ វណ្ណះ និង ធី តុងហី ពួកគេនឹងត្រូវឡើងប្រកួតក្នុងកម្មវិធី Super Champ នាថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៩នេះ។
ដោយឡែកចំពោះកីឡាករ គង់ សំបូរ គឺត្រូវប៉ះជាមួយម្ចាស់ផ្ទះថៃ Rittidech ក្នុងតំណែងគូឯកប្រចាំកម្មវិធីទៀតផង។ សម្រាប់ការប្រកួតនេះដែរគឺដឹកនាំដោយក្រុម «The Riel Team Promotions»។ ការប្រកួតនេះនឹងមានផ្សាយផ្ទាល់តាមទូរទស្សន៍ប៉ុស្តិ៍លេខ៨ Channel 8 ចាប់ពីម៉ោង ៦,២០នាទីល្ងាច ថ្ងៃអាទិត្យ ទី៤ សីហា ២០១៩៕
Credit: Sabay
ចាញ់ ឈ្នះៗ គង់ សំបូរ ឡើងគូឯកនៅសង្វៀនថៃ Super Champ អាទិត្យនេះ
អត្ថបទទាក់ទង