អ្នកប្រដាល់មកពីខេត្តព្រៃវែង ធឿន ធារ៉ា នឹងត្រូវប្រកួតតំណាងឲ្យកម្ពុជាដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅឯប្រទេសហ្វីលីពីន វិញ្ញាសា Kick Boxing។
បើតាមការលើកឡើងរបស់មន្ត្រីសហព័ន្ធប្រដាល់គុនខ្មែរប្រចាំសង្វៀន TV5 បានបញ្ជាក់ហើយថា ជើងខ្លាំងគុនខ្មែរ ធឿន ធារ៉ា នឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០១៩ នៅប្រទេសហ្វីលីពីន។ ខណៈពេលនោះដែរ លោក អេ ភូថង ដែលជាគ្រូរបស់ ធឿន ធារ៉ា បានឲ្យដឹងយ៉ាងខ្លីថា កូនសិស្សរបស់លោក នឹងត្រូវប្រកួតលើប្រភេទកីឡា Kick Boxing។
រំលឹកដែរថា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី១១ ខែធ្នូ ២០១៩ នេះកម្ពុជាក៏បញ្ជូនប្រភេទកីឡាគុនខ្មែរ និង Kick Boxing ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ប៉ុន្តែមិនទាន់ប្រកាសផ្លូវការពីចំនួនប្រភេទទម្ងន់ និងចំនួនកីឡាករនោះទេ៕
ដំណឹងល្អ! ធឿន ធារ៉ា នឹងចេញទៅស៊ីហ្គេម ឆ្នាំ ២០១៩ នេះនៅ ហ្វីលីពីន
អត្ថបទទាក់ទង