អ្នកប្រដាល់ចាស់វស្សា សារឿន ច័ន្ទ អស់ឱកាសហើយក្នុងការបន្តដំណើរទៅជុំទី២ នៃពានរង្វាន់ TV5 ទម្ងន់ ៦០គីឡូក្រាម កាលពីថ្ងៃសៅរ៍ ទី៣ ខែសីហា ២០១៩ បន្ទាប់ភ្លាត់ស្នៀតសន្លប់ដោយសារជើងខ្លាំង ណាម ម៉ូរ៉ាក់។
លាភ រដ្ឋា(ក្រហម)
សប្ដាហ៍ទី៤ នៃការជម្រុះចាញ់ធ្លាក់ពានរង្វាន់ TV5 ទម្ងន់ ៦០គីឡូក្រាមនេះ រកឃើញជើងខ្លាំងពីររូបទៀតហើយគឺ ណាម ម៉ូរ៉ាក់ និង លាភ រដ្ឋា ក្រោយពួកគេអាចយកឈ្នះដៃគូនាការប្រកួតកាលពីថ្ងៃសៅរ៍ថ្មីៗនេះ។
សារឿន ច័ន្ទ ពេលចាញ់សន្លប់
សារឿន ច័ន្ទ និង ណាម ម៉ូរ៉ាក់ គឺចាយពេលត្រឹម២ទឹកប៉ុណ្ណោះត្រូវបញ្ចប់ទៅវិញ ដោយសារតែកូនសិស្សលោក មាស សុខគ្រី មិនអាចបន្តប្រកួតបានតទៅទៀត។ ណាម ម៉ូរ៉ាក់ ព្យាយាមចេញកណ្ដាប់ដៃ និងការទាត់ចេញច្រើន ឥតឈប់ឈរនោះឡើយ ខណៈដែល សារឿន ច័ន្ទ នៅស្ទាបស្ទង់។ កូនសិស្សលោក មាស សុខគ្រី រួបនេះបណ្ដោយឲ្យដៃគូ វ៉ៃសន្ធាប់ច្រើនពេករហូតខ្លួនឯងគាំងតែម្ដង នៅពេលឃើញដូចនេះ ណាម ម៉ូរ៉ាក់ ចូលវ៉ៃផ្ដាច់ត្រឹមទឹក២នោះតែម្ដងទៅ។
ណាម ម៉ូរ៉ាក់
ការប្រកួតជម្រុះចាញ់ធ្លាក់ពានរង្វាន់ TV5 ទម្ងន់ ៦០គីឡូក្រាម កាលពីថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០១៩ ប៉ុន្មានថ្ងៃមុននេះគឺមានពីរគូ លាភ រដ្ឋា ឈ្នះពិន្ទុ អេលីត សាន់ ខណៈ សារឿន ច័ន្ទ សន្លប់ក្នុងទឹកទី២ ចំណែកគូមិត្តភាពអន្តរជាតិ ពេជ្រ ម្ទេសខ្មាំង ចាញ់ពិន្ទុថៃ កាំឡៃយោគ៕
Credit: Sabay
អ្នកប្រដាល់ចាស់វស្សា សារឿន ច័ន្ទ អស់ឱកាសហើយក្នុងការបន្តដំណើរទៅជុំទី២
អត្ថបទទាក់ទង