ការពិតក្នុងវិស័យប្រដាល់ និងជារឿងចាំបាច់បំផុតមិនអាចចោលបាននោះ គឺអ្នកធ្លាប់ដាល់ ឬអ្នកមានសមត្ថភាពឲ្យទឹកកីឡាករនៅពេលប្រកួត។ អ្នកឲ្យទឹកគឺអាចជួយប្រាប់ប្លង់វ៉ៃ ប្រាប់ពីចំណុចខ្សោយដៃគូប្រកួត និងប្រាប់ពីកំហុសឆ្គងដែលត្រូវកែតម្រូវពេលប្រកួតទឹកបន្តបន្ទាប់ទៀតដល់កីឡាករផងដែរ។
វីដេអូខាងក្រោយនេះ គឺអតីតជើងខ្លាំង ឡៅ ស៊ីណាត កំពុងឡើងឲ្យទឹក ឡៅ ចន្រ្ទា និងចាំប្រាប់ពីរបៀបវ៉ៃផ្សេងៗដល់ប្អូនដើម្បីស្វែងរកជ័យជម្នះ។ សកម្មភាពនេះវាបានបញ្ជាក់ថា ឡៅ ស៊ីណាត នៅតែជាបុគ្គលសំខាន់សម្រាប់ ចន្រ្ទា និង ចិត្រា ដដែលបើទោះជាពួកគេមានបទពិសោធច្រើនលើសង្វៀនក៏ដោយ៕
Credit: Sabay
ឡៅ ស៊ីណាត នៅតែជាមនុស្សសំខាន់សម្រាប់ ចន្រ្ទា ចិត្រា ពេលប្រកួតម្ដងៗ
អត្ថបទទាក់ទង