អ្នកនាង ឃីម ខាន់សោភ័ណ្ឌ ប្រពន្ធ សេន ប៊ុនថេន ថាខ្លួនពិបាកភ្នែកមើល និងមិនស្រួលខ្លួននោះទេ ពេលប្ដីឈរឲ្យគេវ៉ៃម្ដងទើបបានលុយបែបនេះ ដូច្នេះត្រូវតែមានរបររកចំណូលច្បាស់លាស់ដើម្បីជួយគ្រួសារ។
សេន ប៊ុនថេន និងភរិយា
ប្រពន្ធអតីតអ្នកប្រដាល់ខាងលើនេះបានឲ្យដឹងថា ពីមុនប្ដីរបស់អ្នកនាងឡើងប្រកួតទើបបានលុយ ប៉ុន្តែឥលូវត្រូវបង្ហាត់គេ ត្រូវឈរឲ្យគេវ៉ៃទើបបានលុយ បើនិយាយពីចិត្តវិញអាណិតហួសពីអាណិតទៅទៀត។ ពេលខ្លះត្រូវជាំមុខមាត់ ពេលខ្លះត្រូវកន្លែងផ្សេងឈឺខ្លួនណាទម្រាំបានលុយ ហេតុនេះហើយបានជា ខាន់សោភ័ណ្ឌ ដាច់ខាតត្រូវតែមានរបរច្បាស់លាស់និងមានប្រាក់ចំណូលសម្រាប់ចិញ្ចឹមខ្លួន និងកូនឲ្យបាន។
សេន ប៊ុនថេន ពេលនៅប្រកួត
ខាន់សោភ័ណ្ឌ បន្ថែមទៀតថា ឥលូវនេះគឺមានចិត្តសប្បាយរីករាយជាខ្លាំង ពេលដែលបានជួយរកចំណូលមួយផ្នែកដល់ប្ដី និងក្រុមគ្រួសារបែបនេះ អាចជួយសម្រាលបន្ទុកស្វាមីបានខ្លះ។ នៅជំហានបន្ទាប់ ពួកគេ ចង់បំពេញក្ដីស្រមៃបង្កើតក្លឹបប្រដាល់មួយ និងមានហាងលក់សម្ភារកីឡានៅជាមួយគ្នាតែម្ដង។
សេន ប៊ុនថេន និងភរិយា ពេលលក់សម្ភារកីឡា
រំលឹកដែរថា អ្នកស្រី ឃីម ខាន់សោភ័ណ្ឌ រៀបការជាមួយកីឡាករ សេន ប៊ុនថេន តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ដោយមានចំណងដៃកូនស្រីម្នាក់។ ពួកគេទាំងពីរចាប់ផ្ដើមប្រកបរបរលក់សម្ភារកីឡាអំឡុងឆ្នាំ ២០១៧ មកដល់សព្វថ្ងៃនេះ៕
វីដេអូ៖ By: Sabay
ឃីម ខាន់សោភ័ណ្ឌ៖ ខ្ញុំពិបាកភ្នែកមើលណាស់ ពេលប្ដីឈរឲ្យគេវ៉ៃទើបបានលុយបែបនេះ
អត្ថបទទាក់ទង