ជើងខ្លាំងសញ្ជាតិគុយបា Gustavo Balart បាននិយាយថា គេនឹងឈ្នះការប្រកួតនៅថ្ងៃស្អែកលើកីឡាករកម្ពុជា ចាន់ រតនា ក្នុងសង្វៀន ONE Championship។
រតនា និង Balart នឹងត្រូវជួបគ្នាលើសង្វៀន ONE : Dreams of God ដែលរៀបចំក្នុងទីក្រុងបាងកកប្រទេសថៃ។ Balart ជាកីឡាករធ្លាប់មានបទពិសោធន៍ប្រកួតលើសង្វៀន ONE ម្ដងប៉ុណ្ណោះ កាលពីខែមេសា ឆ្នាំ ២០១៩ ដោយកាលនោះចាញ់ពិន្ទុកីឡាករជប៉ុន Tatsumitsu Wada ក្នុងការប្រកួតដណ្ដើមពាន Flyweight Grand Prix។
មុនការប្រកួតមកដល់កីឡាករដែលជាម្ចាស់មេដាយមាសកីឡាចំបាប់ព្រឹត្តិការណ៍ Pan American Game បានផ្ញើសារថា រតនានឹងចាញ់ការប្រកួតនៅថ្ងៃស្អែក។ Balart មានបទពិសោធន៍ប្រកួត MMA ១០ដង ឈ្នះ៨ ចាញ់២។
យ៉ាងណាមិញ ជើងខ្លាំងកម្ពុជាចាន់ រតនាក៏បានត្រៀមរួចរាល់ និងបានសិក្សាច្រើនពីដៃគូ។ ត្បិត Balart មានកម្ពស់មិនសូវអំណោយផលមែន តែរតនាមិនហ៊ានមើលងាយដៃគូឡើយ។ ជំនួបរវាងកីឡាករទាំង២នឹងវាយគូទី៦ មានការផ្សាយផ្ទាល់លើឆាណែល Youtube របស់ ONE Championship៕
ជើងខ្លាំងគុយបា Gustavo Balart“ ផ្ដាំទៅ ចាន់ រតនា យ៉ាងឡូយមុនការប្រកួតមកដល់
អត្ថបទទាក់ទង