អ្នកប្រដាល់ជួរមុខរបស់កម្ពុជា ម៉ឺន សុភា មិនអាចសងសឹកម្ចាស់ថៃ Dieselek បានទេកាលពីយប់មិញនេះនាការប្រកួតមិត្តភាពអន្តរជាតិលើសង្វៀន Super Champ។
ម៉ឺន សុភា ព្យាយាមវ៉ៃទៅលើកីឡាករម្ចាស់ថៃណាស់ដែរ ប៉ុន្តែការវ៉ៃនោះមិនសូវបានផលនោះឡើយ ពោលត្រូវ Dieselek ការពារបានល្អ និងសងសឹកវិញពេញហើយធ្ងន់ៗទៀតផង។ ទឹកទី១កីឡាករថៃ Dieselek ហាក់មិនសូវវ៉ៃនោះឡើយ ដូចជាស្ទាប់ស្ទង់ និងបណ្ដោយឲ្យ ម៉ឺន សុភា វ៉ៃសិន ប៉ុន្តែចូលដល់ទឹកទី២ ម្ចាស់មេដាយមាសស៊ីហ្គេម ខាងលើប្រើកណ្ដាប់ដៃច្បាស់ៗ និងធ្ងន់វ៉ៃសម្រុករហូតអ្នកលេងគុនខ្មែរត្រូវអាជ្ញាកណ្ដាលរាប់ ហើយសម្រេចបញ្ចប់ការប្រកួតត្រឹមនេះតែម្ដង។
រំលឹកដែរថា កីឡាករ ម៉ឺន សុភា ធ្លាប់ចាញ់ពិន្ទុកីឡាករ Dieselek ម្ដងហើយកាលពីឆ្នាំ២០១៧ ដោយទទួលបានមេដាយប្រាក់ នៃព្រឹក្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩។ ប៉ុន្តែជំនួបសងសឹកជាលើកទី២នេះ ម៉ឺន សុភា របស់កម្ពុជានៅតែមិនអាចសងសឹកបាន៕
អត្ថបទ៖ នួន ស៊ីណា Credit: Sabay
ម៉ឺន សុភា ចាញ់ Dieselek ជាលើកទី២ នៅ Super Champ
អត្ថបទទាក់ទង